មេដឹកនាំសហភាពអឺរ៉ុប ២៧ប្រទេសនឹងជួបជុំគ្នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីរម្លឹកខួប ៦០ ឆ្នាំ នៃកំណើតសហភាពអឺរ៉ុប ទោះបីជាប្រទេសអង់គ្លេស បានចាកចេញពីតំបន់នេះក៏ដោយ។
តាមសេចក្ដីរាយការណ៍ទីភ្នាក់ងារសារព័ត៌មាន AFP ខួបលើកទី ៦០ឆ្នាំនេះ និងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ សហភាពអឺរ៉ុបត្រូវបានបង្កើតឡើងតាមរយៈសន្ធិសញ្ញាទីក្រុងរ៉ូម នៅថ្ងៃទី ២៥ មិនា ឆ្នាំ ១៩៥៧ ដើម្បីអបអរសាទរការរីកចំរើនសន្ដិភាព និងការអភិវឌ្ឍតំបន់ទ្វីបអឺរ៉ុប បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី ២ ។
ប៉ុន្ដែ ពិធីនេះ ធ្វើឡើងដោយពុំមានមេដឹកនាំប្រទេសអង់គ្លេសនោះទេ ដោយ សារតែប្រទេសមួយនេះ បានប្រកាសផ្ដាច់ខ្លួនចេញពីអឺរ៉ុបជាផ្លូវការនៅថ្ងៃទី ២៩ មិនានៅសប្ដាហ៍ក្រោយនេះ ។
តាមពាក្យស្លោករបស់សហភាពអឺរ៉ុបដែលនៅតែអនុវត្តន៍មកដល់ពេលនេះ គឺ « អនាគតតែមួយដូចគ្នា »។ សហភាពអឺរ៉ុបបច្ចុប្បន្ន មានប្រជាជន ៥០០លាននាក់ ៕ប្រភព:AFP