en     km
en     km

ប្រធានាធិបតី​ អ៊ី​ស្រា​អែ​ល​ធ្វើ​ទស្ស​ន​កិច្ច​នៅ​វៀតណាម​សំដៅ​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​

Share

​ការ​ធ្វើ​ទស្ស​នកិច្ច​ដែល​ប្រព្រឹត្តិ​ទៅ​រហូត​ដល់​ថ្ងៃ​ទី​ ២៥​ ខែ​មិ​នា​ ត្រូវ​គេ​រំពឹង​ថា​ ទស្ស​ន​កិច្ច​នេះ​នឹង​ធ្វើ​ឲ្យ​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ ២​ គឺ​ ប្រទេស​វៀតណាម ​និង​ប្រទេស​អ៊ី​ស្រា​អែ​ល​ កាន់តែ​រឹង​មាំ​។​ 

vetnam-eysraal

​ប្រទេស​វៀតណាម​ និង​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ការទូត​ចាប់តាំងពី​ ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​១៩៩៣​។​

អ៊ី​ស្រា​អែ​ល​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ ប្រទេស​ជា​ច្រើន​ដែល​ទទួលស្គាល់​ថា​ជា​ប្រទេស​វៀតណាម​ជា​រដ្ឋ​សេដ្ឋកិច្ច​ទីផ្សារសេរី​ ។​ ប្រទេស​ទាំង​ពី​ក៏​បាន​ចរចារ​ពី​ចំនងមិត្តភាព​ទីផ្សារសេរី​រវាង​គ្នា​នឹង​គ្នា​។​

ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២​កើន​ ១​ពាន​២​រយ​ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ ដែល​កាលពី​ឆ្នាំ​២០០៥​ អាច​រកបាន​ត្រឹមតែ​ ៦៨​ លាន​ដុ​លា្ល​តែ​ប៉ុណ្ណោះ​។​

​កាល​ខែមករា​ឆ្នាំ​២០១៧​ នេះ​ ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​នាំ​ចូល​២៥​ គំរោង​ដែល​ក្នុង​នោះ​  ការ​វិនិយោគទុន​ប្រមាណ​ជាង​ ៤៦,៣៧​ លាន​ដុល្លា​ ដែល​បាន​ឈរ​នូវ​លើ​ចំនាត់ថ្នាក់​នៅ​លេខ​ ៥៦​ ក្នុង​ចំណោម​ប្រទេស​១១៦​ ដែល​វិនិយោគ​ជាមួយនឹង​ប្រទេស​វៀតណាម​។​

ប្រទេស​ទាំង​២​គ្រោង​ ផ្គត់ផ្គង់​និង​លើកកម្ពស់​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ ដែល​មាន​ដូច​ជា​ វិទ្យាសាស្ត្រ​កសិកម្ម​ ការ​ផ្គត់ផ្គង់​ទឹក​ វិទ្យាសាស្ត្រ​ទូរគមនាគមន៍​ សុខាភិបាល​ គីមី​ចំណីអាហារ​ ការ​ចិ​ញ្ជឹ​ម​គោ​យក​ទឹកដោះ​បែប​លក្ខណៈ​វិទ្យាសាស្ត្រ​ ដែល​គំរោង​នេះ​នឹង​ចាប់ផ្តើម​នៅ​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​វៀតណាម​ក្នុង​ពេល​ឆាប់ៗ​នេះ​៕​ប្រភព​:​ VNA

Share

ព័ត៌មានទាក់ទង

Image