en     km
en     km

កូរ៉េ​ខាង​ត្បួ​ង​ប្តឹង​ចិន​ទៅ​អង្គការ​WTO​ ករណី​ចិន​ប្រឆាំង​រំលោភច្បាប់​ពាណិជ្ជកម្ម​

Share

ក្រុង​សេ​អ៊ូ​ល​៖​ រដ្ឋមន្ត្រីក្រសួង​ពា​ណិ​ជ្ច​កម្ម​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ពី​ថ្ងៃ​ចន្ទ​ ទី​២០ ​មីនា​ថា​ ក្រុង​សេ​អ៊ូ​ល​បាន​ប្តឹង​ទៅ​លើ​អង្គ​ការពា​ណិ​ជ្ច​កម្ម​ពិភពលោក​អំពី​រឿងរ៉ាវ​ដែល​ប្រទេស​ចិន​បាន​សងសឹក​ទៅ​លើ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ដែល​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​។​

taadd-us-missile-01

​រ​ដ្ធ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ លោក​ Joo​ Hyung-hwan​ ប្រទេស​ចិន​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ មួយ​ចំនួន​ព្រោះ​ចិន​យក​លេស​ ការ​ពង្រាយ​កាំជ្រួច​ THAAD ​។​

​លោក​ Joo​ បាន​និយាយ​ទៀត​ថា​ ការ​ប្តឹង​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ស​ប្តា​ហ៏​មុន​គឺ​បន្ទាប់​ពី​ ប្រទេស​ចិន​បាន​ ដាក់​កម្រិត​លក្ខខណ្ឌ​ទៅ​លើ​ក្រុម ហ៊ុន​កូរ៉េ​ខាង​ត្បួ​ង​នៅ​ក្នុង​វិស័យ​ទេសចរ​ណ៏​ និង​ការ​ចែកចាយ​។​

​កូរ៉េ​ខាងត្បូង​ និង​ សហរដ្ឋអាមេរិក​ មាន​គោលបំណង​តែ​មួយ​ ចំពោះ​ការ​ពង្រាយ​ប្រព័ន្ធ​ការពារ​ THAAD​ ជា​ការ​ប្រឆាំង​នឹង​គ្រាប់​មី​ស៊ី​ល​ពី​កូរ៉េ​ខាងជើង​ ដែល​នាំ​ឱ្យ​ប្រទេស​ចិន​ខិង​ស​ម្ប៉ា​យ៉ាង​ខ្លាំង​ដោយ​អះអាង​ថា​រ៉ា​ដា​ចាប់​គ្រាប់​មី​ស៊ី​ល​នោះ​បាន​លយ​ចូល​ទៅ​កាន់​ព្រំដែន​ប្រទេស​ចិន​ផង​ដែរ​៕CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង