en     km
en     km

ទំនង​មាន​តែ​ម្នាក់​គត់​មិន​ខ្លាច​តុលាការ​ ICC​ គឺ​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​

Share

​ហ្វីលីពីន៖មិន​ត្រឹម​និយាយ​ពាក្យ​ថា​ មិន​ខ្លាច​នោះ​ទេ​ គឺ​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ ថែម​ទាំង​ប្រើ​ពាក្យ​ថា​ សូម​ស្វាគមន៍​ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ដែល​ដាក់​ឈ្មោះ​លោក​ ដើម្បី​បើក​ជំនុំ​ជ​ម្រៈ​ក្ដី​ក្នុង​សំណុំរឿង​សង្គ្រាម​គ្រឿងញៀន​ ។​

លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន។រូបភាពពីReuters
លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន។រូបភាពពីReuters

មនុស្ស​ជាង​ ៨០០០​ នាក់​ ត្រូវ​បាន​សម្លាប់​តាំងពី​លោក ​ឌូ ​ទើ​តេ​ ឡើង​កាន់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​ ហើយ​លោក​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធ​ការ​ប្រឆាំង​គ្រឿងញៀន​ ក្នុង​នោះ​១​ភាគ​៣​នៃ​ការ​វាយប្រហារ​គឺ​មានការ​បាញ់​សម្លាប់​ដោយ​នគរបាល​បញ្ជាក់​ថា​ ដើម្បី​ការពារ​ខ្លួន​។​

លោក​ ឌូ​ ទើ​តេ​ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​មុន​លោក​ចាកចេញ​ទៅ​ភូមា​ថា​ លោក​មិន​មានការ​ភ័យ​ខ្លាច​ និងមិន​ឈប់​ធ្វើ​អ្វី​ដែល​កំពុង​ធ្វើ​ទេ​ បើ​ទោះជា​មាន​ចំណាត់ការ​ពី​តុលា​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ឬ​ការ​ចោទ​លោក​ករណី​បំពាន​អំណាច​ក៏​ដោយ​។​

​ទោះជា​យ៉ាងណា​ លោក​នៅ​តែ​សន្យា​បន្ត​ប្រឆាំង​ចំពោះ​អំពើ​ពុក​រលួយ​ ឧក្រិដ្ឋកម្ម​ និង​បញ្ហា​គ្រឿងញៀន​ ព្រោះ​លោក​ចាត់​ទុក​ករណី​ទាំងនោះ​ជា​រឿង​ព្រៃ​ផ្សេង​។​

អ្វី​ដែល​នាំ​ឱ្យ​លោក​ Duterte​ ប្រឈម​មុខ​នឹង​ICC​ដូចនេះ​ គឺ​ ដោយសារ​តែ​ក្រុម​សិទ្ធិ​មនុស្ស​ អន្តរជាតិ​ធំៗ​ ដូច​ជា​ អង្គការ​ Human​ Rights​ Watch​ និង​ Amnesty​ International​ បាន​ចោទ​ប្រធានាធិបតី​រូប​នេះ​ ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ដោយ​ សារ​លោក​បើក​យុទ្ធនាការ​ធ្វើសង្គ្រាម​ប្រឆាំង​ គ្រឿងញៀន​ ។​ 

តែបើ​លោក​ Duterte​ ប្រកាន់​ជំហរ​បែប​នេះ​ ជា​លើកដំបូង​ហើយ​ ដែល​មេដឹកនាំ​កំពុង​កាន់​អំណាច​នៅ​អាស៊ី​អាគ្នេយ៍​ មួយ​នេះ​ មិន​ខ្លាចញញើត​ ICC​ គឺ​ខុស​នឹង​មេដឹកនាំ​មួយ​ចំនួន​ទៀតដែលតែងតែ​បន្ត​ការ​បង្ក្រាប​ក្នុង​រឿង​រំលោភសិទ្ធិ​មនុស្ស​ ហើយ​គេចវេស​ពី​ICC៕​ Reuters

Share

ព័ត៌មានទាក់ទង

Image