en     km
en     km

គណបក្សកាន់អំណាច​សម្រេច​បង្វិល​លុយ​៣០០០​លាន​រៀល​ទៅ​ឲ្យ​រដ្ឋ​វិញ​

Share

ភ្នំពេញ៖ ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធានា​រ៉ាប់រង​ការ​ចំណាយ​ទាំងអស់​ សម្រាប់​ពិធី​បុណ្យ​សព​​សម្តេច​ វិបុល​បញ្ញា​ សុខ​ អាន​ រហូត​ដល់​ចប់​កម្មវិធី​បុណ្យ​។ គណបក្សកាន់​អំណាច​​បាន​​​សម្រេច​បង្វិល​ លុយ​ចំនួន​ ៣០០០​ លាន​រៀង​ ឬ​ ប្រហែល​ ៧៥​ ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​វិញ​។​

ស្តាប់សំឡេង៖
 
 
 
សម្តេច ហ៊ុន សែន និងភរិយា ចូលរួមអធិបតីបូជាសពសម្តេច សុខ អាន នៅថ្ងៃទី ១៩ មីនា ឆ្នំា ២០១៧។ ប្រភពរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន និងភរិយា ចូលរួមអធិបតីបូជាសពសម្តេច សុខ អាន នៅថ្ងៃទី ១៩ មីនា ឆ្នំា ២០១៧។ ប្រភពរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

​បើ​យោ​ត​តាម​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​កាលពី​ថ្ងៃ​ទី​ ១៨​ ខែមីនា​ បាន​ធានា​រ៉ាប់រង​រាល់​ការ​ចំណាយ​ទាំងអស់​សម្រាប់​ពិធី​បុណ្យសព​នេះ​។​ លិខិត​ដដែល​ បាន​អះអាង​ថា​ ថវិការ​ដែល​ស្នើ​សុំ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ចំនួន​ ៣០០០​លាន​រៀល​ ឬ​ប្រហែល​ ៧៥​ ម៉ឺន​ដុល្លារ​ ដើម្បី​ចាត់ចែង​ក្នុង​កម្មវិធី​បុណ្យ​ សម្តេច​សុខ​ អាន​ ត្រូវ​បង្វិល​ទៅ​ឲ្យ​ថវិការ​រដ្ឋ​វិញ​។​

​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​ ថា​ គណបក្ស​កាន់​អំណាច​ នឹង​ធានា​រ៉ាប់រង​រាល់​ការ​ចំណាយ​ថវិការ​ សម្រាប់​ពិធី​បុណ្យសព​សម្តេច​ វិបុល​បញ្ញា​ សុខ​ អាន​ រហូត​ ដល់​កម្មវិធី​បុណ្យប្រាំពីរថ្ងៃ​។​

ប៉ុន្តែ​ លោក​ សុខ​ ឥ​សាន្ត​ មិន​ទាន់​អាច​ប្រាប់​អំពី​ខ្ទង់ចំណាយ​ សម្រាប់​ពិធី​បុណ្យសព​សម្តេច​ សុខ​ អាន​ ចំនួន​ប៉ុន្មាន​បាន​នៅឡើយ​ទេ​។​ «​ខ្ញុំ​ជម្រាប់​ជូន​ការ​ខ្ចី​ ៣០០០​ លាន​រៀល​ មិនមែន​ចាយ​ទាំំ​ង​អស់​ទេ​ ចាយ​ទៅ​តាម​ការ​ជាក់ស្តែង​ គ្រាន់តែ​យក​មក​តម្កល់​ទុក​សិន​។​ ឥឡូវ​គណបក្ស​គិត​ថា​ ចំណាយ​និង​មិន​ចំណាយ​ទាំំ​ង​អស់​ទេ​ វា​អាស្រ័យ​ចាយវាយ​ជាក់ស្តែង​តែ​ម្តង់​ នៅ​ដល់​បុណ្យប្រាំពីរថ្ងៃ​ទៀត​ យើង​ឲ្យ​ដឹង​ចំនួន​តួរ​លេខ​មិនកើត​»​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ បាន​បដិសេធ​ថា​ ការ​បង្វិល​លុយ​ចំនួន​ ៣០០០​លាន​រៀល​ ឬ​ស្មើ​និង​ប្រមាណ​ ៧៥​ ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋ​វិញ​ ដោយសារ​រងការ​រិះគន់​នោះ​ទេ​។​ «​ទេ​គ្រាន់តែ​ដំបូង​ សម្តេច​ នាយក​រដ្ឋមន្ត្រី​ លោក​ ស្វេ​ស្វា​មិន​ទាន់​ អ​ញ្ចឹ​ង​មាន​តែ​ខ្ចី​លុយ​ពី​ក្រសួង​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​សិន​ យក​មក​ ដើម្បី​តម្កល់​ ព្រោះ​ការ​ចាយ​ មាន​បញ្ជី​ វិ​ក័យ​ប័ត្រ​ត្រឹមត្រូវ​ មិន​ទៅ​ធ្វើ​អ្វី​ផ្តេសផ្តាស់​ឯណា​។​»

​ទោះបី​យ៉ាងណា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​រិះគន់​ ចំពោះ​ការ​ស្នើ​សុំ​ថវិការ​រាប់​សិប​ម៉ឺន​ដុល្លារ​ ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ចាត់ចែង​ក្នុង​កម្មវិធី​បុណ្យ​។​

​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ សាទរ​ចំពោះ​ការ​បង្វិល​លុយ​ប្រហែល​ ៧៥​ ម៉ឺន​ដុល្លារ​ ទៅ​ឲ្យ​រដ្ឋ​ ហើយ​ការ​ចំណាយ​ទាំងអស់​គណបក្សកាន់អំណាច​ជា​អ្នក​ចាត់ចែង​វិញ​នោះ​។​ «​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រេច​ប្រើប្រាស់​ធនធាន​របស់​គណបក្ស​ ខ្ញុំ​គិត​ថា​ ជា​ជម្រើស​មួយ​ដ៏​ល្អ​ ហើយ​ជា​អ្វីមួយ​ដើម្បី​ដោះស្រាយ​ទៅ​និង​ច​ម្ង​ល់​ទាក់ទង​ទៅ​និង​តម្លាភាព​នៃ​ការ​ចាយ​លុយ​ដែរ​»​។​

​លោក​ សន​ ជ័យ​ បាន​បង្ហាញ​ទស្សនៈ​ថា​ ប្រហែល​រង​ការ​រិញ​គន់​ពី​ប្រជាពលរដ្ឋ​ ទើប​គណបក្សកាន់អំណាច​សម្រេច​បង្វិល​លុយ​ទាំងនោះ​ទៅ​ឲ្យ​រដ្ឋ​ ហើយ​ប្រើប្រាស់​ធនធាន​របស់​គណបក្ស​ ដើម្បី​ចំណាយ​សម្រាប់​កម្មវិធី​បុណ្យ​របស់​សម្តេច​ សុខ​ អាន​។​

សព​សម្តេច​ សុខ​ អាន​ បាន​បូជា​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែមីនា​នេះ​ នៅ​មុខ​វត្ត​បទុម​វ​តី្ត​។​

សម្តេច​ សុខ​ អាន​ បាន​ទទួលមរណភាព​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ ក្នុង​អាយុ​ ៦៦​ ឆ្នាំ​ ដោយសារ​រោគាពាធ​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​ ២០១៧៕
 

Share

ព័ត៌មានទាក់ទង

Image