ភ្នំពេញ៖ នៅថ្ងៃទី១៨ខែមិនា កាលពី៤៧ឆ្នាំមុន សម្តេចព្រះនរោត្តម សីហនុ ត្រូវទម្លាក់ពីដំណែងប្រមុខរដ្ឋក្នុងសម័យសង្គមរាស្ត្រនិយម។ ឯកសារមួយបានបង្ហាញថាការទម្លាក់ដំណែងព្រះអង្គស្ថិតក្នុងបរិបថនៃចលនាបណ្តេញកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា។
នៅថ្ងៃទី១៨ មិនា ឆ្នាំ១៩៧០ ថ្ងៃទី ១៨ មិនា ឆ្នាំ២០១៧ គឺ ៤៧ ឆ្នាំគត់នៃខួបរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតួនាទីប្រមុខរដ្ឋនៃរបបសង្គមរាស្ត្រនិយម។ ការធ្វើរដ្ឋប្រហារស្របពេលដែលព្រះអង្គកំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ អតីតសហភាពសូវៀត។
យោងតាមការផ្សព្វផ្សាយជាច្រើន ការធ្វើរដ្ឋប្រហារនេះមានជាប់ពាក់ពន្ធ័នឹងនិន្នាការនយោបាយរបស់ប្រទេសកម្ពុជាដែលឈោងចាប់ដៃជាមួយប្រទេសមហាអំណាច។ ពោលគឺសម្តេចព្រះបរមកោដ សម្តេចព្រះនរោត្តម សីហនុ ដែលមាននិន្នាការទៅរកប្លុកកុម្មុយនិស្ត ជាពិសេសជិតស្និតជាមួយប្រទេសចិនជាង ត្រូវលោកសេនាប្រមុខ លន់ នល់ ទាញទម្លាក់ពីអំណាច។លោក លន់ នល់ ដែលគាំទ្រដោយកម្លាំងសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែឯកសារស្រាវជ្រាវមួយបានបង្ហាញសវតាថា ការទម្លាក់សម្តេចព្រះបរមកោដពីដំណែងអាចជាប់ពាក់ពន្ធ័នឹងចលនាការពារបូរណភាពដែនដីនិងការប្រឆាំងកងទ័ពវៀតណាមដែលមានវត្តមាននៅក្នុងដែនដីកម្ពុជា។
យោងតាមឯកសារដែលមានចំណងជើងថាវិភាគទានដល់ប្រវត្តិសាស្ដ្រ-១៩៧០ ការប្តូររបបនយោបាយ រៀបរាងដោយលោក ឃ្លោក ផាន់ និស្សិតអធិការបឋមសិក្សានៃមហាវិទ្យាល័យគរុកោសល្យ មុនឈានដល់ការទម្លាក់សម្តេចព្រះនរោត្តម សីហនុ មានចលនាបាតុកម្មជាច្រើនរបស់ប្រជាពលរដ្ឋ សិស្ស និស្សិតប្រឆាំងនឹងកងទ័ពវៀតកុង ឬកងទ័ពវៀតណាមខាងជើងដែលបានប្រើប្រាស់ទឹកដីកម្ពុជា។
ប្រជាពលរដ្ឋរាប់រយនាក់ធ្វើបាតុកម្មម្តងៗដោយចាប់ផ្តើមពីខេត្តស្វាយរៀងចាប់ពីថ្ងៃទី៨ មិនា ឆ្នាំ១៩៧០ នៅក្នុងស្រុកស្វាយរៀង ស្រុកចន្ទ្រ ស្រុកកំពង់រោទិ៍ ស្រុករំដូល ស្រុករមាសហែកជាដើម។
បាតុកម្មបានរាលដាលដល់ទីក្រុងភ្នំពេញ ដែលមានសិស្ស និស្សិត បន្តធ្វើបាតុកម្មគាំទ្របាតុកម្មរបស់ពលរដ្ឋខេត្តស្វាយរៀងនិងបានវាយលុកចូលស្ថានទូតវៀតណាមខាងជើង និងស្ថានទូតវៀតណាមខាងត្បូង ដោយចោទប្រកាន់ថាវៀតកុងលួចទឹកដីកម្ពុជា។
ក្រុមអ្នកតវ៉ាបានលើកព្រះឆាយលក្ខណ៍ព្រះបរមកោដ និងលើករូបថ្លុកកងទ័ពវៀតកុងកាន់ផែនទីប្រទេសកម្ពុជាផងដែរ។ ក្រុមបាតុករបានទាមទារឲ្យរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាប្រើអំណាចដើម្បីធ្វើឲ្យវៀតកុងគោរបបូរណភាពទឹកដីកម្ពុជា។ហើយបាតុកម្មរបស់ក្រុមប្រជាពលរដ្ឋក៏ធ្វើឡើងក្នុងបំណងទប់ស្កាត់ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីវៀតណាមខាងជើង លោក ផាំ យ៉ាំង ដុង ផងដែរ។
នៅថ្ងៃទី១២ខែមិនា រដ្ឋាភិបាលខ្មែរបានផ្ញើសារសុំទោសប្រទេសវៀតណាមចំពោះអំពើហឹង្សាលើស្ថានទូតវៀតណាម។ នៅក្នុងសារនោះដែរ ប្រទេសកម្ពុជាបានដកកងកម្លាំងប្រដាប់អាវុធចេញពីទឹកដីកម្ពុជាឲ្យអស់នៅត្រឹមថ្ងៃទី ១៥ ខែមិនា ឆ្នាំ១៩៧០ ដោយកម្ពុជាស្នើសុំឲ្យវៀតណាមរក្សាមិត្តភាពនិងគោរពបូរណភាពនិងអធិបតេយ្យភាពទឹកដីខ្មែរ។
ថ្វីបើភាពតានតឹងបានឡើងដល់កម្រិតការទូត ប៉ុន្តែនៅថ្ងៃទី ១៦ ខែ មិនា ឆ្នាំ១៩៧០ គឺពីថ្ងៃមុនការទម្លាក់សម្តេចសីហនុ ពីតួនាទីប្រមុខរដ្ឋ មានបាតុកម្មដ៏ធំមួយទៀតរបស់រាជការ និងក្រុមសិស្ស និស្សិត។ ពួកគេធ្វើដំណើរទៅកាន់មន្ទីររដ្ឋសភានិងស្រែកទាមទារបណ្តេញកងទ័ពវៀតកុងបន្តទៀត។
ក្រោយបាតុកម្មនោះមានកិច្ចប្រជុំជាមួយស្ថានទូតវៀតណាមខាងជើង និងស្ថានទូតវៀតណាមខាងត្បូងនៅវិមានរដ្ឋាភិបាល។ កម្ពុជាបានទទូចឲ្យវៀតណាមដកកងទ័ពចេញពីកម្ពុជា។ ប៉ុន្តែលទ្ធផលនៃ កិច្ចប្រជុំនោះស្មើនឹងសូន្យ។ គ្មានបានផលអ្វីទេ។ ហេតុនេះ បាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរចេះតែបន្តរហូតដល់ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ១៩៧០ ទើបឈប់មានបាតុកម្មប្រឆាំងកងទ័ពវៀតកុង។
ក្រោយបាតុកម្មនោះមានកិច្ចប្រជុំជាមួយស្ថានទូតវៀតណាមខាងជើង និងស្ថានទូតវៀតណាមខាងត្បូងនៅវិមានរដ្ឋាភិបាល។ កម្ពុជាបានទទូចឲ្យវៀតណាមដកកងទ័ពចេញពីកម្ពុជា។ ប៉ុន្តែលទ្ធផលនៃ កិច្ចប្រជុំនោះស្មើនឹងសូន្យ។ គ្មានបានផលអ្វីទេ។ ហេតុនេះ បាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរចេះតែបន្តរហូតដល់ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ១៩៧០ ទើបឈប់មានបាតុកម្មប្រឆាំងកងទ័ពវៀតកុង។
ថ្វីបើភាពតាមតឹងបានឡើងដល់កម្រិតការទូត ប៉ុន្តែនៅថ្ងៃទី១៦ខែមិនា ឆ្នាំ១៩៧០ គឺពីថ្ងៃមុនការទម្លាក់សម្តេចសីហនុ ពីតួនាទីប្រមុខរដ្ឋ មានបាតុកម្មដ៏ធំមួយទៀតរបស់រាជការ និងក្រុមសិស្ស និស្សិត។ពួកគេធ្វើដំណើរទៅកាន់មន្ទីររដ្ឋសភានិងស្រែកទាមទារបណ្តេញកងទ័ពវៀតកុងបន្តទៀត។
ក្រោយបាតុកម្មនោះមានកិច្ចប្រជុំជាមួយស្ថានទូតវៀតណាខាងជើង និងស្ថានទូតវៀតណាមខាងត្បូងនៅវិមានរដ្ឋាភិបាល។កម្ពុជាបានស្នើឲ្យវៀតណាមដកកងទ័ពចេញពីកម្ពុជា។ប៉ុន្តែលទ្ធផលនៃ កិច្ចប្រជុំនោះស្មើនឹងសូន្យ។ គ្មានបានផលអ្វីទេ។
ហេតុនេះ បាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរចេះតែបន្តរហូតដល់ថ្ងៃទី១៨ខែមិនាឆ្នាំ១៩៧០ទើបឈប់មានបាតុកម្មប្រឆាំងកងទ័ពវៀតកុង។
នៅថ្ងៃទី១៨ ខែមិនានោះ ដោយបានដាក់ពង្រាយកងរថក្រោះតាំងពីយប់មកម្ល៉េះ រដ្ឋាភិបាលបានស្នើសុំប្រជុំសម្ងាត់ជាមួយរដ្ឋសភា។ ក្រោយមករដ្ឋសភាក៏បានប្រកាសបើកកកាយទោសកំហុសរបស់សម្តេចព្រះបរមកោដនរោត្តម សីហនុ។
ទោសកំហុសទាំងនោះរួមមាន ការបោកបញ្ឆោតប្រជារាស្ត្រ ការដឹកនាំរដ្ឋស្រេចតែចិត្ត ការបើកបនល្បែងកាស៊ីណូ ការពារជនពុករលួយ ធ្វើនយោបាយប្រជាភិថុត ជាដើម។
បន្ទាប់ពីការបើកកកាយពីទោសកំហុសនោះមករដ្ឋសភាក៏បានបោះឆ្នោតទម្លាក់សម្តេចនរោត្តម សីហនុ ពីដំណែងប្រមុខរដ្ឋនៃរបបសង្គមរាស្ត្រនិយមដោយមានសម្លេងគាំទ្រចំនួន៩៩សន្លឹក។
លោកអ៊ិន តាំ ប្រធានរដ្ឋសភាបានប្រកាសនៅពេលនោះ«លែងទទួលស្គាល់សម្តេចសីហនុ ជាប្រមុខរដ្ឋខ្មែរចាប់ពីថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩០៧០ វេលាម៉ោង១៣»។ ហើយក្រោយមកសម្តេចព្រះបរមកោដ នរោត្តម សីហនុ និងមន្ត្រីអមដំណើរមួយចំនួន ត្រូវហាមប្រាមមិនឲ្យត្រឡប់ចូលមាតុប្រទេសវិញ៕