en     km
en     km

តំណាង​មូល​និ​ធិកូ​ហ្វី​អាណា​ន់​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

Share

​ភ្នំពេញ៖ ​តំណាង​មូលនិធិ​កូ​ហ្វី​អាណា​ន់​សន្យា​ថា​ នឹង​ដាក់​អ្នក​អង្កេត​ការណ៍​ឃ្លាំមើល​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​កម្ពុជា​ តប​តាម​ការ​ស្នើ​សុំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​ ៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​។​ 

លោក ហង្ស ពុទ្ធា ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត ក្រោយជំនួបជាមួយតំណាង កូហ្វីអាណាន់ នៅថ្ងៃទី ១៧ មីនា ឆ្នំា ២០១៧។
លោក ហង្ស ពុទ្ធា ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត ក្រោយជំនួបជាមួយតំណាង កូហ្វីអាណាន់ នៅថ្ងៃទី ១៧ មីនា ឆ្នំា ២០១៧។

​តំណាង​មូល​និ​ធី​កូ​ហ្វី​អាណា​ន់​ លោក​ Hassan​ Witajuda​ បាន​សន្យា​ថា​ នឹង​ដាក់​អ្នក​អង្កេត​ការណ៍​ តាម​ការ​ស្នើ​សុំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​

ការ​ស្នើ​សុំ​របស់​គ​.​ជ​.​ប​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ ជាមួយ​តំណាង​មូលនិធិ​កូ​ហ្វី​អាណា​ន់​ កាលពី​រសៀល​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ម្សិលមិញ​។​ 
​លោក​ Hassan​ Witajuda​ បាន​បញ្ជាក់​ថា​ គោលបំណង់​សំខាន់​របស់​មូលនិធិ​កូ​ហ្វី​អាណា​ន់​គឺ​ ចូលរួម​លើកកម្ពស់​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ប្រកប​សុច​រឹត​ភាព​ និង​តម្លាភាព​។​«​មូល​និ​កូ​ហ្វី​អាណា​ន់​ផ្ទាល់​មានការ​បើកចំហរ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​លើក​ទ្បើ​ង​ដោយ​ គ​.​ជ​.​ប​ផ្ទាល់​ដែល​យើង​ធ្វើការ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ក្តី​ ពាក់ព័ន្ធ​នឹង​អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​ងារ​បោះ​ឆ្នោត​ហ្នឹង​ក្តី​»​។​

​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ បាន​មាន​ប្រសាសន៍​ថា​ ការ​ស្នើ​សុំ​អ្នក​អង្កេត​អន្តរជាតិ​ តាមដាន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ដើម្បី​ជា​សាក្សី​បន្ថែម​ទៀត​។​ លោក​បាន​បង្ហាញ​ក្តី​ស​ង្ឃឹ​ង​ថា​ គណបក្ស​នយោបាយ​នឹង​ទាំងអស់​មាន​សីលធម៌​ខ្ពស់​ក្នុង​ចូល​រួប​ប្រកួតប្រជែង​ដោយ​គោរ​តាម​តួនាទី​របស់​ខ្លួន​។​«​លើក​ជា​ចំនួន​ចំហរ​អ​ញ្ចឹ​ង​កូ​ហ្វី​អាណា​ន់​អាច​មាន​លទ្ធភាព​អ​ញ្ចើ​ញ​មក​ប៉ុន្មាន​គឺ​តាម​ចិត្ត​ចង់​របស់​ក្រុម​ពួក​គាត់​។​ សំណើរ​នេះ​គឺ​កំពុង​មាន​ពិភាក្សា​ហើយ​ ហើយ​ខាង​កូ​ហ្វី​អាណា​ន់​ក៏​ឆ្លើយ​តប​ដែរ​ថា​គាត់​នឹង​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុម​មូល​និ​ធី​របស់​ពួក​គាត់​ទៅ​លើ​បញ្ហា​អ្វី​ដែល​ជា​សំណើរ​របស់​គ​.​ជ​.​ប​»​។​

​ក្រៅពី​ស្នើ​សុំ​ដាក់​អ្នក​អង្កេត​ការណ៍​ ស្ថាប័ន​គ​.​ជ​.​ប​ ក៏​បាន​ស្នើ​សុំ​ឲ្យ​មូលនិធិ​កូ​ហ្វី​អាណា​ន់​ ជួយ​ធ្វើ​បទ​បង្ហាញ​អំពី​សារសំខាន់​នៃ​សុច្ច​រឹត​ភាព​ទៅ​ដល់​គណបក្ស​នយោបាយ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។​

​គិត​ត្រឹម​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​ គ​.​ជ​.​ប​ បាន​អនុញ្ញាត​ឲ្យ​ អង្គការ​សង្គម​ស៊ី​វិល​ និង​សមាគម​ចំនួន​ពីរ​ ដែល​បាន​ដាក់​ឈ្មោះ​ស្នើ​សុំ​ដាក់​អ្នក​អង្កេត​ការណ៍​ចំនួន​ ៥២១​ ដើម្បី​អង្កេត​ការណ៍​ដំណើរការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​។​ ក្នុង​នោះ​ អង្គការ​ខម​ហ្វេ​ល​បាន​សុំ​ដាក់​អ្នក​អង្កេត​ការណ៍​ចំនួន​ ២៩៣​ នាក់​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដាក់​អង្កេត​ការណ៍​ចំនួន​ ២២៨​នាក់​។​

​គណបក្ស​នយោបាយ​ចំនួន​ ១២​ ចូលរួម​ប្រកួតប្រជែង​ ក្នុង​នោះ​មាន​បេក្ខជន​ដែល​ត្រូវ​ប្រកួតប្រជែង​ជាង​ ៩​ ម៉ឺន​នាក់​ ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​៕​

Share

ព័ត៌មានទាក់ទង

Image