en     km
en     km

លោក​ ប៊ិ​ន​ ឈិ​ន​ ទំនងជា​នឹង​ត្រូវ​ជំនួស​តំណែង​ សម្តេច​ សុខ​ អាន​ ជា​ផ្លូវការ​

Share

​ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ជាក់​ថា​លោក​ ប៊ិ​ន​ ឈិ​ន​ អាច​នឹង​ទទួល​ដំណែង​ជា​ផ្លូវការ​ជំនួស​ដំណែង​ សម្តេច​ សុខ​ អាន​។​ ​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ប្រភព​ណាមួយ​ដែល​អាច​បញ្ជាក់​ពី​និ​តិ​វិធី​ជាក់លាក់​អំពី​ការ​ឡើង​ជំនួស​ដំណែង​សម្តេច​សុខ​ អាន​ ជា​ផ្លូវការ​នោះ​ទេ​។​

 

លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចំាការនៃរដ្ឋាភិបាល។ ប្រភព៖ គេហទំព័រ VD7
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចំាការនៃរដ្ឋាភិបាល។ ប្រភព៖ គេហទំព័រ VD7
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចំាការនៃរដ្ឋាភិបាល។ ប្រភព៖ គេហទំព័រ VD7[/caption]​

លោក​ ប៊ិ​ន​ ឈិ​ន​ ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​ និង​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជា ជន​កម្ពុជា​ ទំនងជា​នឹង​ត្រូវ​តែងតាំង​ជា​ផ្លូវការ​ជំនួស​ដំណែង​សម្តេច​សុខ​ អាន​ ឧបនាយករដ្ឋ មន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ប្រចាំ​ទីស្តីការគណរដ្ឋមន្ត្រី​។​

​នេះ​បើ​តាម​សេចក្តី​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ​ ឥ​សាន​។

sokk

​សម្តេច​វិបុល​បញ្ញា​ សុខ​ អាន​ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ពុធ​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ ក្នុង​អាយុ​៦៦​ឆ្នាំ​។​ ភ្លាមៗ​នោះ​រាជរដ្ឋាភិបាល​បាន​តែងតាំង​លោក​ប៊ិ​ន​ ឈិ​ន​ ដែល​មាន​នាទី​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​ ឲ្យ​មក​ជំនួស​តំណែង​សម្តេច​សុខ​  អាន​។​

​លោក​សុខ​ ឥ​សាន្ត​ ធានា​អះអាង​ថា​ លោក​ប៊ិ​ន​ ឈិ​ន​ នឹង​ទទួល​បាន​ដំណែង​នេះ​ជា​ផ្លូវការ​។​
«​ ខ្ញុំ​ជឿជាក់​មួយ​ភាគរយ​ហើយ​ គឺ​ ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ព្រោះ​ទី​មួយ​ គាត់​ជា​ឧបនាយករដ្ឋ មន្ត្រី​ទទួល​បន្ទុក​ប្រចាំការ​រួច​ទៅ​ហើយ​ រដ្ឋមន្ត្រី​ទីស្តីការ​ រដ្ឋមន្ត្រី​នៅ​ក្រោម​ ថ្នាក់ដឹកនាំ​កំពូល​គឺ​ មាន​នាយក​រដ្ឋមន្ត្រី​ និង​ឧបនាយករដ្ឋមន្ត្រី​និង​ អ​ញ្ចឹ​ង​មិន​អាច​ទៅ​ណា​ទេ​ មិន​អាច​យក​អ្នក​ផ្សេង​ ព្រោះ​ឯកឧត្តម​ ប៊ិ​ន​ គាត់​នៅ​គ្រប់​ដណ្តប់​នៅ​កន្លែង​និង​ស្រាប់​។​»

ទោះជា​យ៉ាងណា​ លោក​ សុខ​ ឥ​សាន្ត​ មិន​ទាន់​ដឹង​ប្រាកដ​ថា​តើ​ការ​ឡើង​កាន់​ដំណែង​ជា​ផ្លូវការ​របស់​លោក​ប៊ិ​ន​ ឈិ​ន​ ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា​ដែរ​ឬ​យ៉ាងណា​។​

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​ផៃ​ ស៊ី​ផា​ន​ អះអាង​ថា​ ករណី​លោក​ ប៊ិ​ន​ ឈិ​ន​  មិន​ចាំបាច់​ឆ្លង់កាត់​សេចក្តីសម្រេច​ពី​រដ្ឋសភា​ក៏​បាន​។​

«​បើ​យើង​ចង់បាន​រដ្ឋមន្ត្រី​មួយ​ មក​ជំនួយ​ឧត្តម​ឧ​ប​ បើ​យើង​អត់​មាន​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ ការ​យើង​ត្រូវ​ឆ្លង់​សភា​ ករណី​នេះ​យើង​ចង់​ឆ្លង់​សភា​ក៏​បាន​ យើង​មិន​ចង់​ឆ្លង់​សភា​ក៏​បាន​ព្រោះ​(​ប៊ិ​ន​ ឈិ​ន​ ជា​)​ឧបនាយករដ្ឋមន្ត្រី​ ប្រចាំការ​រួច​ស្រា​ច​ទៅ​ហើយ​។​»

ដូច​គ្នា​ដែរ​ លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​រដ្ឋសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ពន្យល់​ដូច​គ្នា​ទៅ​និង​ លោក​ ផៃ​ ស៊ី​ផា​ន​ដែរ​ថា​ ស្តី​ការ​គណៈរដ្ឋមន្ត្រី​ មាន​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​រួច​ទៅ​ហើយ​ មិនបាច់​ត្រូវការ​សំឡេង​ពី​រដ្ឋសភា​ឡើយ​។​

​សម្តេច​សុខ​ អាន​ បាន​កាន់កាប់​តួនាទី​យ៉ាងច្រើន​ក្រៅ​ពីមុខ​ដំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណរដ្ឋមន្ត្រី​។​តួនាទី​ទាំងនោះ​រួម​មាន​
​    -​ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់រដ្ឋបាល​
​   -​ ប្រធាន​អ​ជ្ញា​ធរ​អ​ប្សា​រា​
​    -​ប្រធាន​អ​ជ្ញា​ធរ​ជាតិ​ប្រេងកាត​កម្ពុជា​
​    -​ប្រធាន​អ​ជ្ញា​ធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​
​    -​ប្រធាន​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​ នៃ​កម្ពុជា​
​    -​ប្រធាន​ក្រុមប្រឹក្សាភិបាល​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​
​    -​ប្រធាន​ក្រុមការងារ​ដើម្បី​កាត់ទោស​ខ្មែរក្រហម​
​    -​ក្រុមប្រឹក្សាភិបាល​សាលា​ភូមិន្ទ​រដ្ឋបាល​
​  -​ប្រធាន​គណៈកម្មាធិការ​ជាតិ​អ​វិនិយោគ​របស់​រដ្ឋ​ លើ​សហគ្រាស​ចំការ​កៅស៊ូ​ ក្រុម​ ហ៊ុន សំភារៈ​កសិកម្ម​ និង​ ក្រុមហ៊ុន​ ជលផល​ និង​ជា​ប្រធាន​រាជបណ្ឌិត​កិត្តិយស​សភា​។​

លោក​ផៃ​ ស៊ី​ផា​ន​ បញ្ជាក់​ថា​ លោក​ប៊ិ​ន​ ឈិ​ន​ នឹង​បំពេញភារកិច្ច​ទាំងអស់​ស​របស់​សម្តេច​ សុខ​ អាន​ កាលពី​សម្តេច​នៅ​មានជីវិត​។​

​លោក​ សុ​ន​ ឆ័​យ​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​តាម​ទស្សន​ផ្ទាល់ខ្លួន​ ថា​ការ​ប្រគល់​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ទៅ​ឲ្យ​ លោក​ ប៊ិ​ន​ ឈិ​ន​ គឺជា​បុគ្គល​សាក​សម​បំផុត​ ព្រោះ​លោក​ ប៊ិ​ន​ ឈិ​ន​ គឺជា​បុគ្គល​ស្អាតស្អំ​។​

«​ខ្ញុំ​យល់​ថា​ជា​នីតិវិធី​ ការ​ផ្លាស់​ប្តូរ​តែងតាំង​គណៈរដ្ឋមន្ត្រី​ត្រូវ​តែ​មានការ​អនុម័ត​ពី​សភា​ ហើយ​ដូច​ខ្ញុំ​បាន​បញ្ជាក់​អ​ញ្ចឹ​ង​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ការ​ប្រជុំ​ពិគ្រោះ​យោបល់​រឿង​និង​ ប៉ុន្តែ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​យល់​ថា​ គួរតែ​យើង​គាំទ្រ​គាត់​។​»

​ក្រៅពី​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ នៃ​រាជរដ្ឋាភិបាល​ លោក​ ប៊ិ​ន​ ឈិ​ន​ ក៏​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image