en     km
en     km

ពលរដ្ឋ​កម្ពុជា​ចាយ​២០០​លាន​ដុល្លារ​ដើម្បី​ទិញ​បារី​

Share

ភ្នំពេញ៖ ​ថ្នាំជក់​បាន​បង្ក​ឲ្យ​មាន​ជំងឺ​ប្រមាណ​ប្រាំ​មុខ​។​ហើយ​ថ្នាំជក់​អាច​នឹង​បង្ក​ឲ្យ​កើត​ជំងឺ​ដែល​បណ្តាល​ឲ្យ​ស្លាប់​បាន​។​ យោង​តាម​របាយការណ៍​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ប្រាក់​យ៉ាង​ហោច​ណាស់​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​ទិញ​ថ្នាំជក់​។​

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ លោក​ មុំ​ គង់​
នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ លោក​ មុំ​ គង់​

​ជា​រៀង​រាល់​ឆ្នាំ​មាន​ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ការ​ប្រើប្រាស់​ថ្នាំជក់​ ខណៈ​ដែល​ពួក​គេ​ត្រូវ​ចំណាយ​លុយ​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ទិញ​ថ្នាំជក់​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​១៧​មិ​នា​នេះ​។​

​របាយការណ៍​បង្ហាញ​ថា​ការ​ចំណាយ​ក្នុង​ការ​ទិញ​ថ្នាំជក់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នេះ​អាច​សង់ផ្ទះ​ឈើ​សំរាប់​ពលរដ្ឋ​កម្ពុជា​នៅ​តាម​តំបន់​ជនបទ​បាន​ចំនួន​៤​ម៉ឺន​ខ្នង​។​

លោក​វេជ្ជបណ្ឌិត​ មុំ​ គង់​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​មាន​ប្រសាសន៍​ថា​ការ​ប្រើប្រាស់​ថ្នៃ​ជក់​នឹង​ជួយ​ជំរុញ​បន្ថែម​នូវ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សុវណ្ណ​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃនេះ​។​

​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​នៅ​ឆ្នាំ​២០១៣​កម្ពុជា​ខាតបង់​ប្រាក់​ចំនួន​៣៤,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ការ​ព្យាបាល​ជំងឺ​ចំនួន​ប្រាំ​មុខ​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​ថ្នាំជក​។​អង្គការ​ដដែល​រំពឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​និង​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​ជាប់​ពាក់​ព​ន្ធ័​នឹង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​និង​លិខិត​បទដ្ឋាន​ក្រោម​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ដើម្បី​បង្ការ​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​ប្រើប្រាស់​ថ្នាំជក់​លើ​ប្រជាពលរដ្ឋ​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image