en     km
en     km

មិន​ទាន់​មាន​សៀវភៅ​គ្រប់គ្រាន់​សម្រាប់​កុមារ​ (​មាន​សំឡេង​)

Share

​ភ្នំពេញ​៖​សមគម​ក្រុមប្រឹក្សា​អន្តរជាតិ​ ស្តី​ពី​សៀវភៅ​សម្រាប់​កុមារ​ និង​យុវជន​ នឹង​រៀបចំ​ពិ​ពណ៌​សៀវភៅ​កុមារ​លើក​ទី​៥​  នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ខាង​មុខ​នេះ​ នៅ​សាលសន្និសីទ​ចតុមុខ​។​ ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃនេះ​ក្រុម​អ្នកជំនាញ​អះអាង​ថា​ នៅ​កម្ពុជា​ពុំ​ទាន់​មាន​សៀវភៅ​គ្រប់គ្រាន់​សំរាប់​ការ​អាន​របស់​កុមារ​នៅឡើយ​ទេ​។​

ommnan

​ក្រុម​អ្នកជំនាញ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សៀវភៅ​សំរាប់​កុមារ​ បាន​លើក​ឡើង​ថា​ សៀវភៅ​សម្រាប់​កុមារ​អាន​ មិន​មាន​គ្រប់គ្រាន់​សម្រាប់​កុមារ​អាន​នោះ​ទេ​ ដោយសារ​ការ​ផលិត​សៀវភៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​។​ កញ្ញា​ ហួត​ សុជាតា​ អ្នក​គ្រប់​គ្រង់​កម្មវិធី​បោះពុម្ព​នៃ​អង្គការ​ស៊ី​ប៉ា​ និង​ប្រធាន​សមាគម​ ក្រុមប្រឹ ក្សា​អន្តរជាតិ​ ស្តី​ពី​សៀវភៅ​សម្រាប់​កុមារ​និង​យុវជន​ (IBBY​ )​ ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​សុក្រ​ ទី​១៧​ មីនា​នេះ​ ថា​ ប្រភេទ​សៀវភៅ​សំរាប់​កុមារ​ដែល​បាន​ផលិត​ក្នុង​មួយ​ឆ្នាំៗ​ នៅ​មិន​ទាន់​មាន​ចំនួន​គ្រាប់​គ្រាន់​សម្រាប់​កុមារ​អាន​នោះ​ទេ​។​

​កញ្ញា​បន្ត​ថា​ មូលហេតុ​នៃ​ការ​ខ្វះខាត​នេះ​ ដោយសារ​មាន​បញ្ហា​ប្រឈម​ច្រើន​ទាក់ទិន​នឹង​ការ​ផលិត​ ដូច​ជា​គ្មាន​អ្នកនិពន្ធ​ អ្នក​គូរគំនូរ​ និង​អ្នក​រចនា​ទំព័រ​ដែល​ទាក់ទាញ​ចិត្ត​កុមារ​ជាដើម​។​ កញ្ញា​បន្ថែម​ថា​ គ្រឹះស្ថាន​បោះពុម្ព​ខ្លះ​ ក្នុង​មួយ​ខែ​ផលិត​បាន​តែ​មួយ​ ឬ​ពីរ​ប្រភេទ​ ហើយ​ខ្លះ​ទៀត​ក៏​មិន​មាន​ផលិត​ផង​ដែរ​។​

sipa
កញ្ញា​ ហួត​ សុជាតា​ អ្នក​គ្រប់​គ្រង់​កម្មវិធី​បោះពុម្ព​នៃ​អង្គការ​ស៊ី​ប៉ា

«​ការ​ផលិត​សៀវភៅ​អត់​ទាន់​គ្រប់គ្រាន់​ ដោយសារ​មាន​បញ្ហា​ទាំងអស់​ហ្នឹង​ ហើយ​ការ​ផ្សព្វផ្សាយ​ក៏​មានការ​គ្រប់គ្រាន់​ អត់​មានការ​ទូលំទូលាយ​ប៉ុន្មាន​ដែរ​ សៀវភៅ​កុមារ​ដែល​ផលិត​ប្រកបដោយ​គុណភាព​ហ្នឹង​ដែល​ចេញ​ទៅ​ដល់​តាម​ខេត្ត​ តាម​តំបន់​ឆ្ងាយ​ ឥឡូវនេះ​គឺ​សៀវភៅ​ហ្នឹង​ អត់​អាច​ទៅ​ដល់​ខេត្ត​បាន​ដោយសារ​មាន​បញ្ហា​មួយទៀត​ គឺ​ការ​ចែកចាយ​»​។

​នៅ​ប្រទេស​កម្ពុជា​មាន​គ្រឹះស្ថានបោះពុម្ពផ្សាយ​ប្រមាណ​៥០០​ ប៉ុន្តែ​គ្រឹះស្ថាន​តែ​បោះពុម្ព​ប្រភេទ​សៀវភៅ​សំរាប់​កុមារ​មាន​ត្រឹមតែ​ ១០​ប៉ុណ្ណោះ​។​ ម្យ៉ាងវិញទៀត​ ភាគច្រើន​នៃ​គ្រឹះស្ថាន​ដែល​បោះពុម្ព​សៀវភៅ​កុមារ​គឺជា​អង្គការ​។​

​លោកស្រី​ ខ្លូត​ វិ​បុ​ល្លា​ ប្រធាន​បណ្ណាល័យ​ជាតិ​ មាន​ប្រសា​ន៍​នៅ​ក្នុង​ស​ន្និ​កាសែត​នៅ​ថ្ងៃនេះ​ដែរ​ថា​ ក្នុង​មួយ​ឆ្នាំ​ ការ​ផលិត​សៀវភៅ​បាន​ចំនួន​ពី​៨០​ ទៅ​១០០​ចំណងជើង​ ក្នុង​នោះ​សៀវភៅ​ប្រភេទ​កុមារ​ មាន​ប្រមាណ​តែ​ជាង​ ១០​ចំណងជើង​តែ​ប៉ុណ្ណោះ​។​ «​មិនសូវ​មាន​ប៉ុន្តែ​គេ​បោះពុម្ព​ច្រើន​ ក្នុង​មួយ​ឆ្នាំ​ពិតមែន​មាន​តែ​តិច​មែន​ ប៉ុន្តែ​គេ​មាន​បោះពុម្ព​ច្រើន​សៀវភៅ​»​។

kika
លោកស្រី​ ខ្លូត​ វិ​បុ​ល្លា​ ប្រធាន​បណ្ណាល័យ​ជាតិ

​បើ​ទោះជា​ការ​ផលិត​សៀវភៅ​កុមារ​មិន​គ្រាប់​គ្រាន់​តាម​តម្រូវការ​ក៏​ដោយ​ លោកស្រី​ ទន់​ សា​អ៊ី​ម​ អនុ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ថ្លែង​ថា​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ មិន​មាន​គោល ការណ៍​ក្នុង​ការ​បណ្តុះបណ្តាល​អ្នកនិពន្ធ​សៀវ​បែប​កុមារ​នោះ​ទេ​។​ «​អង្គការ​ណា​ក្តី​ដែល​មាន​សៀវភៅ​យក​មក​ ចង់​ចែក​ជូន​សាលារៀន​ ក្រសួង​អប់រំ​ទទួលយក​ហើយ​ និង​ជញ្ជូន​ទៅ​ដល់​សាលារៀន​ អាហ្នឹង​សុខចិត្ត​ចេញ​លុយ​ ចំពោះ​ថា​ គោលការណ៍​តែ​និពន្ធ​ បណ្តុះបណ្តាល​អ្នកនិពន្ធ​អាហ្នឹង​នៅ​ក្នុង​កម្រិត​ក្រសួង​វប្បធម៌​ទេ​»​។

moey
លោកស្រី​ ទន់​ សា​អ៊ី​ម​ អនុ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា

​បើ​តាម​កញ្ញា​ ហួត​ សុជាតា​  អ្នក​គ្រប់​គ្រង់​កម្មវិធី​បោះពុម្ព​នៃ​អង្គការ​ស៊ី​ប៉ា​ និង​ប្រធាន​សមាគម​ ក្រុម ប្រឹក្សា​អន្តរជាតិ​ កុមារ​កម្ពុជា​ចូល​ចិត្ត​អាន​ ប៉ុន្តែ​ពួក​គេ​គ្មាន​ឱកាស​នឹង​បាន​អាន​ ដោយសារ​ឪពុក​ម្តាយ​ មិន​បាន​ទិញ​សៀវភៅ​សម្រាប់​អាន​ឱ្យ​កូន​ ព្រោះ​យល់​ថា​ កូន​មិន​ចូល​ចិត្ត​អាន​សៀវភៅ​ ឬ​សៀវភៅ​មាន​តម្លៃ​ថ្លៃ​ជាដើម​។​ ហេតុ​ដូច្នេះ​ហើយ​នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ខាង​មុខ​នេះ​ សមគម​ក្រុមប្រឹក្សា​អន្តរជាតិ​ ស្តី​ពី​សៀវភៅ​សម្រាប់​កុមារ​ និង​យុវជន​ នឹង​រៀបចំ​ពិ​ពណ៌​សៀវភៅ​កុមារ​លើក​ទី​៥​ មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ក្នុង​គោលបំណង​លើក​ស្ទួយ​ការ​ផលិត​សៀវភៅ​សំរាប់​កុមារ​៕

Share

ព័ត៌មានទាក់ទង

Image