ក្រុងហ្សឺណែវ៖ សហភាពអឺរ៉ុបអំពាវនាវកាលពីថ្ងៃ ព្រហស្បតិ ទី ១៦ មីនា ឲ្យអង្គការសហប្រជាជាតិបញ្ចូនក្រុមបេសកកម្មស្វែងរកការពិតមួយជាបន្ទាន់ទៅប្រទេសភូមា ដើម្បីស៊ើបអង្កេតអំពីការចោទប្រកាន់នៃការធ្វើទារុណកម្ម រំលោភសេពសន្ថវះ និងការសម្លាប់ដោយក្រុមយោធាប្រឆាំងនិងក្រុមមូស្លីម រូហ៊ីងយ៉ាដែលកាន់សាសនាឥស្លាម។
ដោយបានសម្ភាសន៏ជនរងគ្រោះរត់ទៅរស់នៅបង់ក្លាដេស ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិបាននិយាយថា កងទ័ពនិងប៉ូលិសភូមាបានពាក់ព័ន្ធ ការសំលាប់ ក្រុមរូហ៊ីងយ៉ាដោយការរំលោភនិងឃាតកម្ម សំដៅបោសសម្អាត ជនជាតិភាគតិចនេះ។
សេចក្តីសម្រេច របស់សហភាពអ៊ឺរ៉ុប បានដាក់ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សដោយ ទាមទារឲ្យអន្តរជាតិធ្វើការស៊ើបអង្កេតអំពីអំពើរឃាតកម្មដ៏ ឃោឃៅមួយនេះ។
មនុស្សជាង៧៥០០០ នាក់ បានភៀសខ្លួនចេញពី រដ្ឋរ៉ាខាញ ទៅកាន់ប្រទេសបង់ក្លាដេស ចាប់តាំងពី យោធាភូមាបានបង្ក្រាប តាំងពីខែតុលាឆ្នាំ២០១៦។
អ្នកការទូត ប្រទេសអង់គ្លេសបានគាំទ្រ សំណើររបស់សហភាពអឺរ៉ុប ដែលឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិប្រជុំរឿងនេះ នៅថ្ងៃសុក្រ។
សហភាពអឺរុបក៏បាន អំពាវនាវ ទៅរដ្ឋាភិបាលលោកស្រី Aung San SuuKyi ឲ្យជួយធ្វើកិច្ចសហប្រតិបត្តិការពេញលេញក្នុងបេសកកម្មស្វែងរកការពិករណី សហគមនរ៉ូហ៊ីងយ៉ា៕ CNA