សហរដ្ធអាមេរិកនៅថ្ងៃ ព្រហស្បតិ៍្ដ ទី១៧ មីនា នេះ បានរំលឹកការថ្កោលទោសរបស់ខ្លួនឡើងវិញ ទៅលើប្រទេសរុស្សីដែលបានច្បាមយកគ្រីមៀជាឧបសម្ព័ន្ធរបស់ខ្លួន ដោយទាមទាឲ្យក្រុងមូស្កូប្រគល់តំបន់នេះ ទៅឲ្យអ៊ុយក្រែនវិញ ទើបអាមេរិកបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ធកិច្ច ។
អ្នកនាំពាក្យស្តីទីក្រសួងការបរទេសអាមេរិក Mark Toner បាននិយាយនៅក្នុងសេចក្តីថ្លែងការរបស់លោកថា៖ «គ្រីមៀគឺជាផ្នែកមួយនៃទឹកដីអ៊ុយក្រែនដែលសហរដ្ធអាមេរិកសូមរំលឹកការថ្កោលទោសរបស់ខ្លួនទៅលើរដ្ធាភិបាលក្រុងមូស្គូ ដែលដណ្តើមកាន់កាប់់តំបន់នោះបានបីឆ្នាំមកហើយមកដល់ថ្ងៃនេះ។ យើងសន្យាថា ការដាក់ទណ្ឌកម្មរបស់យើងទាក់ទិនទៅលើរឿងនេះនៅតែ អនុវត្តដដែលលុះត្រាតែរុស្សីដកចេញលើការត្រួតត្រាលើតំបន់នោះ »។
សេចក្តីថ្លែងការរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថា សហរដ្ធអាមេរិកមិនទទួលស្គាល់ការធ្វើប្រជាមតិរបស់រុស្សី កាលពីថ្ងៃទី១៦ មីនា ឆ្នាំ ២០១៤ ដោយសារតែការរំលោភលើច្បាប់អន្តរជាតិ ។
ប្រទេសរុស្សី បានដាក់តំបន់អ៊ុយក្រែន គឺជា ឧបសម្ព័ន្ធរបស់ខ្លួននោះ តាមរយះការធ្វើអន្តរាគមន៏ដោយកងទ័ព ហើយក្រោយមកបានចាត់ចែងឲ្យមានការធ្វើបទប្រជាមតិដែលសហគមន៏អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ។ សហភាពអ៊ឺរ៉ុបមកដល់ពេលនេះ នៅតែបន្តការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្សីនៅឡើយទេ ៕ BBC