ភូមា៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ Kofi Annan បានទទូចឱ្យរដ្ឋាភិបាលភូមាទទូចយកសហគមន៍រ៉ូហ៊ឹងយ៉ា ត្រឡប់មករដ្ឋរ៉ាក់ ខាញវិញ ដើម្បីអោយមានការផ្សះផ្សាជាតិ ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia យ៉ាងតិចណាស់សហគមន៍រ៉ូហ៊ឹងយ៉ា ភូមា ១២ម៉ឺននាក់ បានរស់នៅក្នុងជំរុំ នៅប្រទេសបង់ក្លាដេស និងម៉ាឡេស៊ី ចាប់តាំងពីមានអំពើហិង្សាកើតឡើងដោយសារការបង្ក្រាបពួកយោធានៅឆ្នាំ ២០១២។
លោក Kofi Annan បាននិយាយថា ការអនុញ្ញាតឱ្យពួករ៉ូហ៊ឹងយ៉ាមកស្រុកវិញ គឺជាបញ្ចប់នៃការរើសអើងពូជសាសន៍។ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស បានអះអាងថា យ៉ាងតិចណាស់សហគមន៍រ៉ូហ៊ឹងយ៉ាជាង ១ពាន់នាក់ ត្រូវបានសម្លាប់ ដោយការបង្ក្រាបរបស់ពួកយោធាភូមា ចាប់តាំងពីខែតុលា ឆ្នាំ ២០១៦ ។
សហគមន៍រ៉ូហ៊ឹងយ៉ាដែលពួកយោធាភូមាចាត់ទុកថា ជាជនចំណាកស្រុកខុសច្បាប់ពីប្រទេសបង់ក្លាដេស និងពីប្រទេសឥណ្ឌា គឺ ដោយសារតែសហគមន៍នេះ ចូលមករស់នៅប្រទេសភូមាតាមរយៈ ការធ្វើអាណានិគមរបស់ចក្រភពអង់គ្លេស ។ រដ្ឋធម្មនុញ្ញាប្រទេសភូមាបានចាត់ទុកសហគមន៍នេះ ជាអំប្បូរមួយខុសច្បាប់ដោយមិនផ្ដល់សិទ្ធជាពលរដ្ឋភូមាឡើយ។ បច្ចុប្បន្នសហគមន៍រស់នៅភូមា ប្រមាណ ១លាន ១សែននាក់៕ CNA