en     km
en     km

ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-​វៀតណាម​ដើមឆ្នាំ​២០១៧​ជាង​៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​

Share

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម​ កើន​ជាង​ ៦​ រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ដំណាច់ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​ រយៈពេល​ពេញ​១​ឆ្នាំ​ ២០១៦​ មាន​តែ​ជាង​ ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​

នាយករដ្ឋមន្រ្តីកម្ពុជានៅខាងស្តាំ, ប្រធានាធិបតីវៀតណាម នៅខាងឆ្វេង។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
នាយករដ្ឋមន្រ្តីកម្ពុជានៅខាងស្តាំ, ប្រធានាធិបតីវៀតណាម នៅខាងឆ្វេង។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន

​នេះ​បើ​តាម​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​លើក​ទី​៩​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ចុះ​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៧​ ។​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ កម្ពុជា​-​វៀតណាម​ រយៈពេល​ត្រឹម​ ២​ ខែ​ ដើមឆ្នាំ​២០១៧​នេះ​     មានការ​កើន​ទ្បើ​ង​គួរ​ឱ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។​ ការ​កើន​ទ្បើ​ង​ទំហំ​ពាណិជ្ជកម្ម​នេះ ​ភាគី​ទាំង​ពីរ​ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ជាមួយ​គ្នា​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​កាន់តែ​មានការ​កើន​ទ្បើ​ង​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃ​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​ សម្តេច​ ស​ ខេ​ង​ និង​សម​ភាគី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ វៀតណាម​ លោក​ ផា​ម​ ប៊ិ​ញ​ មិ​ញ​ កាលពី​ថ្ងៃ​ទី​១៣-១៥​ ខែមីនា​ ឆ្នាំ​២០១៧​ ប្រទេស​ទាំង​ពីរ​បាន​ចេញ​សេចក្តី​ប្រកាស​រូ​ម​គ្នា​មួយ​ស្តី​ពី​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ និង​ការ​អភិវឌ្ឍ​រួម​គ្នា​។​ តាម​ខ្លឹមសារ​សេចក្តី​ប្រកាស​នេះ​ ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ទៅ​លើ​វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​បន្ត​ពង្រឹង​ និង​លើកកម្ពស់​ជា​ប្រចាំ​។​

​ក្នុង​ន័យ​នេះ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​មាន​កើន​ទ្បើ​ង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។​ ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​ក្នុង​រង្វង់​ ៧%​  និង​សេដ្ឋកិច្ច​វៀតណាម​សម្រេច​បាន​ ៦,២១%​ ដែល​ជា​អត្រា​មួយ​ខ្ពស់​។​ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​សរុប​កម្ពុជា​-​វៀតណាម​ឆ្នាំ​២០១៦​ សម្រេច​បាន​ប្រមាណ​ ២,៩២០​ លាន​ដុល្លារ​អា​មេ​រិ​ក​ថយ​ចុះ​ ១៣,១%​ ធៀប​នឹង​ឆ្នាំ​២០១៥​។​ គិតដល់​ដំណាច់ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេច​បាន​ប្រមាណ​ ៦២៤,១​លាន​ដុល្លារ​អា​មេ​រិ​ក​កើន​ទ្បើ​ង​ ២១,២%​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦​។​ 

​តាម​សេចក្តី​ប្រកាស​រួម​គ្នា​កម្ពុជា​-​វៀតណាម​ ទំហំ​ថវិកា​នាំ​ចេញ​របស់​វៀតណាម​ទៅ​កម្ពុជា​សម្រេច​បាន​ប្រមាណ​ ២៣៦,១​លាន​ដុល្លារ​អា​មេ​រិ​ក​ កើន​ទ្បើ​ង​ ២៥%​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦​។​ 

​ផលិតផល​វៀតណាម​សំខាន់ៗ​នាំ​ចូល​មក​កម្ពុជា​មាន​ដូច​ជា​ ប្រេងឥន្ធនៈ​ ដែក​ ជី​ វាយនភ័ណ្ឌ​ ផលិតផល​ធ្វើ​អំពី​ជ័រ​ ម៉ាស៊ីន​ គ្រឿងបន្លាស់​។​ ចំណែក​ផលិតផល​កម្ពុជា​សំខាន់ៗ​នាំ​ចូល​វៀតណាម​មាន​ដូច​ជា​ កៅស៊ូ​ គ្រាប់ស្វាយចន្ទី​ ឈើ​ ពោត​ ក្រៅពី​នេះ​វៀតណាម​នាំ​ចូល​ពី​កម្ពុជា​នូវ​វត្ថុធាតុដើម​ថ្នាំជក់​ និង​ដែក​អេ​ត​ចាយ​។​ លើស​ពី​នេះ​ទៀត​នោះ​ភាគី​ទាំង​ពីរ​ ឯកភាព​គ្នា​បន្ត​ពិនិត្យ​លទ្ធភាព​បង្កើន​ភាព​អនុគ្រោះ​ និង​ការ​លើកទឹកចិត្ត​ឱ្យ​បាន​កាន់តែ​ប្រសើរ​ដល់​ការ​វិនិយោគ​ និង​ធ្វើការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​តំបន់​ព្រំដែន​ជា​ពិសេស​ការ​បង្កើត​រោងចក្រ​ សហគ្រាស​កៃ​ច្នៃ​កសិផល​នៅ​ហ្នឹង​កន្លែង​៕

Share

ព័ត៌មានទាក់ទង

Image