ទំហំពាណិជ្ជកម្ម ទ្វេភាគី -វៀតណាម និងរុស្ស៊ី បាន កើនជាខ្លាំង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកើនដលើ៣ពាន់ ៨រយលានដុល្លារ ហើយគោលដៅឆ្នាំ២០២០ នឹងកើន ២០ពាន់លានដុល្លារអាមេរិក។ នេះបើតាមសារព័ត៌មានវៀតណាម Vietnam Net ។
លោក ឧបនាយករដ្ធមន្រី្ត Trinh Dinh Dung បានអះអាងដូចនេះ ដោយ បានប្រាប់លោក ថា លោកឧបនាយក រដ្ឋមន្ត្រីរុស្ស៊ី Yuri PetrovichTrutnev ដែលបានមកធ្វើទស្សនកិច្ចនៅវៀតណាម កាលពីថ្ងៃទី១៥ មីនា។
លោកឧបនាយករដ្ធមន្ត្រី Trinh Dinh Dung បានគូសបញ្ជាក់ទៀតថា ការរីកចម្រើន ប្រពៃណីនៃការទំនាក់ទំនងមេត្រីភាព និងភាពទូលំទូលាយនៃយុទ្ធសាស្ត្រមិត្តភាព ដែលជាចំនងទំនាក់ទំនង និងការផ្លាស់ប្តូរនៃទំនាក់ទំនងការទូតកម្រិតខ្ពស់នៃប្រទេសទាំង២បាននាំឱ្យសេដ្ឋកិច្ចទ្វេភាគី មានការរីកចម្រើន។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និង ប្រទេសរុស្សី ក្នុងវិស័យសេដ្ធកិច្ចពាណិជ្ជកម្ម នៅតែស្ថិតក្នុងកម្រិតមធ្យមនៅឡើយ ។
យោងទៅតាម លោកឧបនាយករដ្ធមន្រី្ត Trinh Dinh Dung ភាគីទាំងពីចាំបាច់ត្រូវការបង្កើនសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើគោលនយោបាយ សហគ្រាស និង ការជួយសម្រួលដល់ ការធ្វើអាជីវកម្មរ ។ចំណែកលោកឧបនាយក រដ្ធមន្ត្រី Yuri PetrovichTrutnev រំពឹងថាពាណិជ្ជកម្មទ្វេភាគី គឺឈរនៅ ទឹកប្រាក់ ៣.៨ពាន់លានដុល្លារ ដោយតម្រូវឲ្យមានការខិតខំបន្តរទៀត ដើម្បីសម្រេចនូវគោលដៅ ២០ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០។VNA