ភ្នំពេញ៖ លោក សម វិទូ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានលើកឡើងថា ថ្ងៃខាងមុខនេះ អង្គការសេដាក និពង្រីកទីផ្សាររបស់ខ្លួននៅទីក្រុងភ្នំពេញ រួមទាំងនៅតាមបណ្ដាខេត្តមួយចំនួនទៀត ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃការនាំចូលបន្លែដែលផ្ទុកសារធាតុគីមីនៅកម្ពុជា។
មន្ដ្រីជំនាញកសិកម្មរូបនេះ បានឱ្យវិទ្យុស្ដ្រីដឹងទៀតថា គម្រោងនេះមិនទាន់ដឹងថានៅពេលណានៅឡើយនោះទេ ប៉ុន្ដែទោះជាយ៉ាងណាតំបន់ដែលលោកនឹងមានគម្រោង ពង្រីកទីផ្សារអាចនឹងវាយលុកចូលនៅទីផ្សារដើមគរ និងផ្សារច្បារអំពៅជាដើម។តែទន្ទឹមនឹងនោះ លោកពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ផ្ដោតឱ្យច្បាស់ទៅលើផលិតផលធម្មជាតិ ហើយជួយលើកទឹកចិត្តដល់កសិករ រួមទាំងក្រុមអ្នកផលិតក្នុងស្រុកដែលគ្មានសារធាតុគីមី ដើម្បីចូលរួមកាត់បន្ថយ ការនាំចូលបន្លែដែលមានផ្ទុកសារធាតុគីមី។
តទៅនេះ សូមអញ្ជើញនាងកញ្ញាលោក លោកស្រី ស្ដាប់បទសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា និងលោក សម វិទូ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា CEDAC ដូចតទៅ៖