en     km
en     km

​ប្រទេស​ ម៉ិច​ ស៊ិ​ក​ ប្ដឹង​លោក​ដូ​ណា​ល់​ត្រាំ​ករណី​រំលោភសិទ្ធិ​មនុស្ស​

Share

​ម៉ិចស៊ិក​កូ​៖​ ប្រធានាធិបតី​នៃ​ប្រទេស​ម៉ិច​ស៊ិ​ច​ លោក​  Andres​ Manuel​ Lopez​ Obrador​ បាន​ប្តឹង​លោក​ ដូ​ណា​ល់​ត្រាំ​ ប្រធានាធិបតី​អា​មេ​រិ​ក​ទៅ​គណៈ​ក​ម្មា​ការ​សិទ្ធិ​មនុស្ស​អន្ត​រអា​មេ​រិ​ក​ ដោយ​ប្តឹង​ពី​បទ​ គម្រោង​ស្ថាបនា​កំផែង​ព្រំដែន​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

លោក ដូណាត្រាំ ប្រធានធិបតីអាមេរិក។
លោក ដូណាត្រាំ ប្រធានធិបតីអាមេរិក។
​លោក​ប្រធានាធិបតី​ ម៉ិច​ស៊ិ​ច​ រំពឹង​ថា​ គណៈ​ក​ម្មា​ការ​នេះ​ នឹង​ពិនិត្យ​បណ្តឹង​របស់​លោក​ដោយ​យក​ច្បាប់​អន្តរជាតិ​ មក​ធ្វើ​ជា​មូលដ្ឋាន​ ដើម្បី​ការងារ​អន្តោប្រវេសន៍​នៃ​ប្រទេស​ម៉ិច​ស៊ិ​ច​។​

​លោក​ ត្រាំ​ បាន​បញ្ជា​ឱ្យ​ស្ថាបនា​កំផែង​ព្រំដែន​អា​មេ​រិ​ក​ ម៉ិច​ស៊ិ​ច​កូ​ ដោយ​មាន​បណ្តោយ​ ៣​ម៉ឺន​ ២​ពាន់​គីឡូ​ ម៉ែត្រ​ ដើម្បី​ទប់ស្កាត់​ការ​ហូរ​ចូល​ជន ជាតិ​ម៉ិច​ស៊ិ​ច​ ទៅ​សហរដ្ឋអាមេរិក​។​

​លោក​ត្រាំ​ បាន​ដាក់​ចេញ​ផែនការ​ដូចនេះ​ គឺ​តាម​ការ​សន្យា​របស់​លោក​អំឡុង​ការ​ឃោសនាបោះឆ្នោត​ ប្រ​ធា​ នា​ធិ​បតី​អា​មេ​រិ​ក​ កាលពី​ខែវិច្ឆិកា​។​
​តាម​ទី​ភ្នា​ក់​សារព័ត៌មាន​ AFP​ គណៈកម្មការ​អន្ត​រអា​មេ​រិ​ក​កាំ​ង​អំពី​សិទ្ធិ​មនុស្ស​ អាច​ពិនិត្យ​មើល​ច្បាប់​ទាំង​ ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ សិទ្ធិ​មនុស្ស​ និង​ការ​រើសអើង​៕​ ប្រភព​៖​ AFP​

Share

ព័ត៌មានទាក់ទង

Image