en     km
en     km

លោក​ ប៊ិ​ន​ ឈិ​ន​ ទទួល​ភារកិច្ច​ជំនួស​សម្តេច​ សុខ​ អាន​ ដែល​ទទួលមរណភាព​

Share

ភ្នំពេញ៖ ​លោក​ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​ ត្រូវ​បាន​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រគល់​ ភារកិច្ច​ ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ជំនួស​ សម្តេច​ សុខ​ អាន​ បន្ទាប់​ពី​ ទទួល​ មរណភាព​ កាលពី​ថ្ងៃ​ទី​ ១៥​ មីនា​។​

នេះ​បើ​យោង​តាម​សេចក្តីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ មីនា​នេះ​។​

លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចំាការនៃរដ្ឋាភិបាល។ ប្រភព៖ គេហទំព័រ VD7
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចំាការនៃរដ្ឋាភិបាល។ ប្រភព៖ គេហទំព័រ VD7

 

​សម្តេច​ សុខ​ អាន​ បាន​ទទួលមរណភាព​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​ ក្នុង​ជន្មាយុ​ ៦៦​ ឆ្នាំ​។​

​លោក​ ប៊ិ​ន​ ឈិ​ន​ គឺ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បច្ចុប្បន្ន​លោក​គឺជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ នៃ​រាជរដ្ឋាភិបាល​ របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ជា​តំណាងរាស្ត្រ​ មណ្ឌល​ព្រៃវែង​។​

តាម​សេចក្ដីសម្រេច​របស់​សម្ដេច​ហ៊ុន​សែន​  លោក​ ប៊ិ​ន​ ឈិ​ន​ ជា​ឧបនាយករដ្ឋមន្ត្រី​ ជា​ទេស​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ គ្រប់គ្រង​ក្រសួង​ និង​ប្រធាន​គ្រប់​ស្ថាប័ន​។​

​ជីវប្រវត្តិ​សង្ខេប​ របស់​ លោក​ ប៊ិ​ន​ ឈិ​ន​

​លោក​ ប៊ិ​ន​ ឈិ​ន​ កើត​នៅ​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​១៩៤៩​ នៅ​ឃុំ​ជើង​ទឹក​ ស្រុក​កំពង់លាវ​ ខេត្តព្រៃវែង​។​

​មុន​ឆ្នាំ​១៩៧៥​ លោក​សាស្ត្រាចារ្យ​មធ្យមសិក្សា​បឋម​ភូមិ​ និង​ជា​សិស្ស​ជាន់ខ្ពស់​ជំនាន់​ទី​២​ សាលា​ជាតិ​រដ្ឋបាល​។​
​    ១៩៨០​ -​ ១៩៨២​ :​ បុគ្គលិក​មន្ទីរ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ខេត្តព្រៃវែង​
​    ១៩៨២​ –​ ១៩៨៤​ :​ ប្រធាន​ការិយាល័យ​មន្ទីរ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ខេត្តព្រៃវែង​
​    ១៩៨៤​ –​ ១៩៨៦​ :​ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្តព្រៃវែង​
​    ១៩៨៦​ –​ ១៩៩០​ :​ អនុប្រធាន​ខេត្ត​ទទួល​បន្ទុក​ផែនការ​ ខេត្តព្រៃវែង​
​    ១៩៩០​ –​ ១៩៩២​ :​ អនុប្រធាន​ខេត្ត​ទទួល​បន្ទុក​កសិកម្ម​ ខេត្តព្រៃវែង​
​    ១៩៩២​ –​ ១៩៩៣​ :​ អនុប្រធាន​ទី​១​ ខេត្តព្រៃវែង​
​    ១៩៩៣​ -​ ១៩៩៨​ :​ តំណាងរាស្ត្រ​ មណ្ឌល​ព្រៃវែង​
​    ១៩៩៨​ –​ ២០០១​ :​ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​
​    ២០០១​ -២០០៧:​ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​

បច្ចុប្បន្ន​:​ ជា​ឧបនាយករដ្ឋមន្ត្រី​ ប្រចាំការ​ នៃ​អាណត្តិ​ទី​៦​ នៃ​រដ្ឋសភា​។​  
តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​  ការ​តែងតាំង​ រដ្ឋមន្ត្រី​ ណា​ម្នាក់​ត្រូវ​ ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋសភា​ និង​ រាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​៕

Share

ព័ត៌មានទាក់ទង

Image