en     km
en     km

UN៖​ភូមា​ទំនង​ បណ្ដេញ​ពួក​រ៉ូ​ហី​ង​យ៉ា​ ឱ្យ​អស់​ក្នុង​ពេល​ឆាប់ៗ​នេះ​

Share

​រ៉​ង់​ហ្គូ​ន​៖​ តំណាង​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៃ​ប្រទេស​ភូមា​ លោកស្រី​ យ៉ាង​ ហ៊ី​លី​ បាន​និយាយ​ថា​ រដ្ឋាភិបាល​ភូមា​ ប្រហែលជា​មាន​ផែនការ​ ជា​ថ្មី​ទៀត​ បណ្តេញ​ជនជាតិភាគតិច​ រ៉ូ​ហ៊ីង​យ៉ា​ ឱ្យ​ចេញពី​ប្រទេស​ភូមា​ នា​ពេល​ឆាប់ៗ​នេះ​ ដែល​លោកស្រី​ថា​ ជា​បទល្មើស​ប្រឆាំង​មនុស្សជាតិ​។​

rhoo

​អ្នករាយការណ៍​ពិសេស​រូប​នេះ​ បាន​និយាយ​ថា​ លោកស្រី​មាន​ភស្តុ​តាង​ បញ្ជាក់​ថា​ពួក​យោធា​ភូមា​ អាច​នឹង​ ធ្វើការ​បង្ក្រាប​ម្តងទៀត​ ទៅ​លើ​ពួក​សហគមន៍​មូ​ស្លី​ម​ រ៉ូ​ហ៊ីង​យ៉ា​ ក្នុង​រូបភាព​នៃ​ការ​បណ្តេញ​ពួក​គេ​ចេញ​ជា​ថ្មី​ម្តងទៀត​។​ លោកស្រី​បាន​បញ្ជាក់​ដូចនេះ​ ទៅ​កាន់​មហាសន្និបាត​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​កាលពី​ពេល​ថ្មី​នេះ​។​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​អំឡុង​ប្រតិបត្តិការ​បង្ក្រាប​ ទៅ​លើ​ពួក​ពួក​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ តាំងពី​ខែតុលា​ មក​គឺ​ពួក​គាត់​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​ បាន​ទៅ​ជ្រកកោន​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​។

​ពួក​សហគមន៍​ រ៉ូ​ហ៊ីង​យ៉ា​ភូមា​ ដែល​ជា​ជនអន្តោប្រវេសន៍​ មក​ពី​ប្រទេស​បង់​ក្លា​ដេ​ស​ និង​ឥណ្ឌា​ សហ គមន៍​នេះ​បាន​មក​រស់នៅ​ភូមា​ នៅ​រដ្ឋ​រ៉ា​ក់​ខា​ញ​ នៅ​ភាគ​ខាងលិច​ប្រទេស​។​ សហគមន៍​នេះ​ មក​តាំង​ទីលំនៅ​តាម​រយៈ​អាណានិគម​អង់គ្លេស​។​ ប៉ុន្តែ​ក្រោយមក​របប​យោធា​ បាន​ដាក់​ពួក​នេះ​នៅ​ក្នុង​រដ្ឋ ធម្មនុញ្ញ​ ជា​ចំណាកស្រុក​ខុសច្បាប់​។​ បច្ចុប្បន្ន​សហគមន៍​នេះ​រស់នៅ​ប្រទេស​ភូមា​ ប្រមាណ​ជា​១​លាន​ ១​សែន​នាក់​៕

Share

ព័ត៌មានទាក់ទង

Image