en     km
en     km

ម៉ា​ឡេ​ស៊ី​ ប្រគល់​សព​គី​មជូ​ង​ណាំ​ជា​ថ្នរ​ឱ្យ​កូរ៉េ​ខាងជើង​ដោះ​លែង​ចំណាប់ខ្មាំង​

Share

​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ ពិចារណា​ប្រគល់​សាកសព​លោក​ គី​ម​ ជុង​ណាំ​ម​ ទៅ​ឱ្យ​កូរ៉េ​ខាងជើង​ជា​ថ្នូរ​នៃ​ការ​ដោះ​លែង​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​ ៩​នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ព្យុ​ង​យ៉ាង​ ចាប់​ធ្វើ​ចំណាប់ខ្មាំង​។​

nort-korea

ឧបនាយករដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​ លោក​ Ahmad​ Zahid​ Hamidi​ បាន​និយាយ​ថា​ លោក​បាន​ស្នើ​ឱ្យ​នាយក​រដ្ឋមន្ដ្រី​ពិចារណា​សំណើ​របស់​លោក​ដែល​លោក​ថា​ អាច​ជួយ​ឱ្យ​កូរ៉េ​ខាងជើង​ ដោះ​លែង​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​មក​ប្រទេស​វិញ​។​

ជម្លោះ​រវាង​ម៉ា​ឡេ​ស៊ី​ និង​កូរ៉េ​ខាងជើង​បាន​កើតឡើង​ដោយសារ​តែ​ ក្រុង​កូ​ឡា​ឡាំ​ពួរ​ មិន​ព្រម​ប្រគល់​សាកសព​លោក​ គី​ម​ ជុង​ណាំ​ម​ ទៅ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​ដែល​នាំ​អោយ​មាន​ជម្លោះ​ការទូត​កើតឡើង​។​

​ដោយសារ​ករណី​នេះ​ កូរ៉េ​ខាងជើង​បាន​ឃា​ឃាំង​ ហើយ​ឃុំខ្លួន​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​ ៩​នាក់​មិន​អោយ​ចាក​ចេញពី​ប្រទេស​ ដោយ​ត្រូវ​រង់ចាំ​រហូត​មាន​ដំណោះស្រាយ​ការ​ប្រគល់​សព​លោក​ គី​ម​  ជុង​ណាំ​ម ​។​

korea

​លោក​ គី​ម​  ជុង​ណាំ​ម​ បងប្រុស​គី​ម​ ជុង​អ៊ុ​ន​ ម្ដាយ​ទីទៃ​ បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​ ១៣​ កុម្ភៈ​ ដោយសារ​តែ​ការ​ដាក់​ថ្នាំ​បំពុល​ដែល​គេ​សង្ស័យ​ថា​ ជា​គម្រោងការ​របស់​មេដឹកនាំ​គី​ម​ ជុង​អ៊ុ​ន​។​ប៉ុន្ដែ​ រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បដិសេធ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង