en     km
en     km

ជប៉ុន​សម្រេច​បញ្ជូន​នាវាចម្បាំង​ដ៏​ធំ​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ជា​លើក​ដំបូង​

Share

​ទីក្រុង​តូ​ក្យូ​:​ ប្រទេស​ជប៉ុន​គ្រោង​បញ្ជូន​នាវាចម្បាំង​ដ៏​ធំ​ធ្វើ​ដំណើរ​រយៈពេល​៣​ខែ​ដោយ​ឆ្លងកាត់​ នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ នា​ដើមខែ​ឧសភា​ ខាង​មុខ​។​ ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ បាន​ស្រង់​ប្រភព​របស់​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ NBC​ ឲ្យ​ដឹង​ថា​ នាវា​នេះ​មានឈ្មោះ​ Izumo​។​

jampun

​នាវា​នេះ​ផ្ទុក​ឧ​ទ្ថ​ម្ភា​គ​ចក្រ​ Izumo​ នឹង​ធ្វើការ​សំចត​នៅ​ ប្រទេស​សិង្ហ​បុរី​ ឥណ្ឌូ​នេ​ស៊ី​ ប្រទេស​ហ្វី​លី​ពី​ន​ និង​ ប្រទេស​ស្រី​លង្កា​ មុន​ពេល​ដែល​ចូល​ធ្វើ​ សមយុទ្ធ​កងកម្លាំង​យោធា​ជើង​ទឹក​ ជាមួយ​កងកម្លាំង​យោធា​ជើង​ទឹក​ប្រទេស​ឥណ្ឌា​និង​សហរដ្ឋអាមេរិក​ នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​នា​ខែកក្កដា​ ហើយ​ប្រភព​បាន​និយាយ​ថា​ វា​និង​ត្រឡប់​មក​ប្រទេស​ជ៉​បុ​ន​វិញ​នៅ​ខែសីហា​ផង​ដែរ​។

​ប្រទេស​ចិន​បាន​អះអាង​ថា​ ស្ទើរតែ​ទាំងអស់​នៃ​ ដែនទឹក​ដែល​មាន​ជម្លោះ​ ដែល​បាន​បង្ក​នូវ​វត្តមាន​របស់​យោធា​ បាន​ជំរុញ​ឲ្យ​សហរ​ដ្ធ​អា​មេ​រិ​ក​ និង​ ប្រទេស​ជប៉ុន​ ធ្វើ​នាវាចរ​ណ៏​ទៅ​កាន់​តំបន់​នោះ​ជា​ញឹកញាប់​។​  តៃវ៉ាន់​,​ ម៉ា​ឡេ​ស៊ី​,​ វៀតណាម​,​ ហ្វី​លី​ពី​ន​និង​ប្រទេស​ព្រុយ​ណេ​បាន​អះអាង​ថា​ ផ្នែក​ខ្លះ​នៃ​តំបន់​នោះ​ជា​របស់​ពួក​គេ​ដែរ​៕​ ប្រភព​:Reuters​

Share

ព័ត៌មានទាក់ទង

Image