en     km
en     km

អា​មេ​រិ​ក​សុំ​ឱ្យ​កូរ៉េ​ខាងជើង​ដោះ​លែង​ពលរដ្ឋ​អា​មេ​រិ​ក​ម្នាក់​

Share

​ក្រុង​វ៉ា​ស៊ី​ន​តោន​៖​ ក្រសួងការបរទេស​របស់​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​អង្គា​រ៍​ ទី​១៤​ មីនា​  បាន​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ លើកលែងទោស​ដល់​និស្សិត​អា​មេ​រិ​ក​ម្នាក់​ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​រយៈពេល​ ១៥​ឆ្នាំ​ ពី​បទ​លួច​បដា​នយោបាយ​ពី​សណ្ឋាគារ​មួយ​។​ និស្សិត​អា​មេ​រិ​ក​ដែល​តុលាការ​កូរ៉េ​ខាងជើង​ ផ្ដន្ទាទោស​នេះ​គឺ​ លោក​ Otto​ Warmbier​ ដែល​លោក​មាន​អាយុ​ជាង​ ២០​ឆ្នាំ​ ។​

s-korean

​លោក​ Rex​ Tillerson​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​ដូចនេះ​ ខណៈ​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​ នៅ​ប្រទេស​ជប៉ុន​  កូរ៉េ​ ខាងត្បូង​ និង​ ប្រទេស​ចិន​ ដើម្បី​ពិភាក្សា​បញ្ហា​អាវុធ​នុយ​ក្លែ​អ៊ែ​រ​របស់​កូរ៉េ​ខាងជើង​។​ មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​លោក​ Mark​ Toner​ និយាយ​ថា​៖«​ ពួក​យើង​ជឿ​ថា​ ការ​កាត់ក្តី​រយៈពេល​ ១៥​ឆ្នាំ​ នេះ​គឺ​ វា​អាក្រក់​ហួសហេតុ​ពេក​ សម្រាប់​សកម្មភាព​ដែល​លោក​ Warmbier​ បាន​ប្រព្រឹត្ត​ហើយ​យើង​ក៏​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ ដោះ​លែង​ និង​ លើកលែងទោស​ដល់​គាត់​ ដែល​ជា​ពិសេស​ គោរព​ទៅ​ដល់​ច្បាប់​និង​មូលដ្ឋាន​មនុស្សជាតិ​»​។​

​និស្សិត​Warmbier​ ត្រូវ​បាន​តុលាកា​កំពូល​របស់​ប្រទេស​កូរ៉េ​ខាងជើង​សម្រេច​កាត់ក្តី​ផ្តន្ទាទោស​ រយៈពេល​១៦​ ឆ្នាំ​  ដែល​ បាន​សារភាព​ថា​ លោក​បាន​លួច​បដា​ឃោសនា​ ពី​សណ្ឋាគារ​ក្រុង​ព្យុ​ង​យ៉ាង​ដែល​គាត់​បាន​ស្នាក់​នៅ​។​ កាលពី​ថ្ងៃ​អង្គា​រ៍​  ក្រសួងការបរទេស​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អា​មេ​រិ​ក​ កុំ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កាន់​ ប្រទេស​ក​ម្មុ​យ​នី​ស្ត​មួយ​នេះ​ដែល​មិន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​អា​មេ​រិ​ក​។​ ក្រុង​ព្យុ​ង​យ៉ាង​ក្នុង​ពេល​កន្លង​មក​បាន​យក​ការ​ឃុំខ្លួន​ពលរ​ដ្ធ​អា​មេ​រិ​ក​ដើម្បី​ធ្វើ​ជា​ឧបករណ៍​ចរចា​៕

Share

ព័ត៌មានទាក់ទង

Image