en     km
en     km

​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មិន​អាច​ឈរឈ្មោះ​តំណាង​២​បក្ស​បាន​ទេ​

Share

ភ្នំពេញ៖ ​ក្រសួងមហាផ្ទៃរ​ព្រមាន​លុបឈ្មោះ​ បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ណា​ដែល​ ឈរឈ្មោះ​ ចំនួន​២​គណបក្ស​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ថ្ង​ថៃ​ទី​៤​ មិថុនា​ឆ្នាំ​២០១៧​នេះ​។​ ​ ​

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង

តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ចុះ​នៅ​ថ្ងៃ​ទី​ ១៤ ​មីនា​ ឆ្នាំ​ ២០១៧​ ក្រសួង​បាន​ពិនិត្យ​ឃើញ​ មាន​សមាជិក​ក្រុមប្រឹក្សា ​ឃុំ​ សង្កាត់​ ឬ​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ណ​ ក្នុង​មុខ​តំណែង​ដែល​មក​ពី​គណបក្ស​មួយ​ចំនួន​បាន​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​ ឬ​បេក្ខជន​បម្រុង​របស់​គណបក្ស​មួយទៀត​ដែល​មិនមែន​ជា​គណបក្ស​នយោបាយ​ដែល​ខ្លួន​ដែល​នាំ​ឱ្យ​មាន​វិសម​ត្ថភាព​ផ្លូវច្បាប់​។​ ​

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ ក្រសួងមហាផ្ទៃ​ធ្វើការ​ណែនាំ​អំពី​ការ​អនុវត្ត​គោលការណ៍​ និង​នីតិវិធី​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឬ​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ​ ដែល​បាន​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​ ឬ​បេក្ខជន​បម្រុង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​ ៤​ គឺ​ អនុ​លោក​តាម​មាត្រា​ ១៥​ និង​មាត្រា​ ១៦​ នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​បាន​ចែង​ថា​ “​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ មិន​អាច​ន​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​មួយ​ក្នុង​ពេល​តែ​មួយ​បាន​ទេ​”​។​

ក្រសួងមហាផ្ទៃ1

​ក្នុង​ករណី​ដែល​បេក្ខជន​មួយ​រូប​ចូល​ជា​សមាជិក​គណបក្ស​ សមាជិកភាព​ក្នុង​គណបក្ស​នយោបាយ​ចុង​ក្រោយ​ ត្រូវ​ចាត់ទុកជា​បានការ​។​ ទន្ទឹម​នោះ​ សមាជិក​គណបក្ស​នយោបាយ​ត្រូវ​បាត់បង់​សមាជិកភាព​របស់​ខ្លួន​ក្នុង​ករណី​បាន​លាឈប់​ ឬ​បាន​បោះបង់​សមាជិក​នៃ​គណបក្ស​នយោបាយ​របស់​ខ្លួន​។​ ​ផ្អែក​តាម​បទ​ប្ប​ញ្ញាត្តិ​ខាងលើ​ ប្រសិនបើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឬ​សមាជិក​ក្រុមប្រឹក្សា​ ក្រុង​ ស្រុក​ ខណ្ឌ ​របស់​គណបក្ស​មួយ​ បាន​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​ ឬ​បេក្ខជន​បម្រុង​របស់​គណបក្ស​នយោបាយ​មួយ​ផ្សេង​ទៀត​នោះ​ សមាជិកភាព​ក្នុង​គណបក្ស​នយោបាយ​ចុង​ក្រោយ​ត្រូវ​ចាត់ទុកជា​បានការ​។​

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឬ​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ​ទាំងនោះ​ នឹង​ត្រូវ​បាត់បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​ដើម​របស់​ខ្លួន​ ស្រប​តាម​ស្មារតី​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​។​ ​ទន្ទឹម​នឹង​នេះ​ ផ្អែក​តាម​មាត្រា​ ១៦​ នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​ សង្កាត់​ និង​មាត្រា​ ២២​ នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត​ក្រុង​ ស្រុក​ខណ្ឌ​ ការ​បាត់បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​នឹង​នាំ​ឲ្យ​សាមីខ្លួន​បាត់បង់​សមាជិកភាព​ពី​ក្រុមប្រឹក្សា​ផង​ដែរ​៕ ​

Share

ព័ត៌មានទាក់ទង

Image