en     km
en     km

ក្រសួង​បដិសេធ​ថា​ គ្មាន​អ្នកទោស​គ្រឿងញៀន​នៅ​ក្រៅ​ឃុំ​

Share

​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​ ចំពោះ​ការ​លើក​ឡើង​ថា​ អ្នកទោស​ពាក់ព័ន្ធ​នឹង​គ្រឿង ញៀន​ មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី​ តែ​មនុស្ស​ចេញ​រកស៊ី​ជួញដូ​គ្រឿងញៀន​នៅ​ខាងក្រៅ​។​

nata-ok

​ការ​បដិសេធ​នេះ​ បន្ទាប់​ពី​មាន​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ស្រង់​សំដី​លោក​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ កាលពី​ពេល​ថ្មីៗ​នេះ​ថា​ «​ការ​គ្រប់គ្រង​ជន​ជាប់​ឃុំ​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី​ តែ​មនុស្ស​ចេញ​មក​ជួញដូ​គ្រឿងញៀន​ខុសច្បាប់​ នៅ​ខាងក្រៅ​។​»

​នៅ​ក្នុង​លិខិត​បំភ្លឺ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥​ មីនា​ នេះ​ក្រសួងមហាផ្ទៃ​ បាន​បញ្ជក់​ថា​ ដំណឹង​ដែល​បាន​ផ្សព្វផ្សាយ​កន្លង​មកនេះ​ មិន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​ជាក់ស្តែង​ដែល​បាន​ និង​កំពុង​អនុវត្តន៍​ឡើយ​ ពោល​គឺ​គ្មាន​ជន​ជាប់​ឃុំ​ណា​ម្នាក់​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ពន្ធនាគារ​ ក្នុង​រយៈពេល​ដែល​មិន​ទាន់​អនុវត្តន៍​ទោស​ពន្ធនាគារ​ចប់​សព្វគ្រប់​ឡើយ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ ក្រសួង​បាន​បញ្ជាក់​បន្ត​ថា​ ពិត​ណា​ស់មានជន​ជាប់​ឃុំ​មួយ​ចំនួន​ បាន​នឹង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទី​ពេទ្យ​ខាងក្រៅ​ ។​ ក្រសួងមហាផ្ទៃ​បន្ត​ថា​ គ្រប់​ករណី​ដែល​បញ្ជូន​ជន​ជាប់​ឃុំ​ទៅ​សម្រាក​ព្យាបាល​ ឬ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ខាងក្រៅ​ សុទ្ធតែ​មានការ​ដឹង​លឺ​ និង​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​។​

​បន្ថែម​ពី​នេះ​ក្រសួង​អះអាង​ ថា​ ចាប់តាំងពី​ឆ្នាំ​២០១៥​ មក​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ពុំដែល​ស្នើ​សុំ​ឱ្យ​លើកលែងទោស​ ឬ​បន្ធូ​បន្ថយទោស​ទណ្ឌិត​ណា​ម្នាក់​ ដែល​ជាប់​ទោស​ពី​បទល្មើស​គ្រឿងញៀន​ឡើយ​៕

Share

ព័ត៌មានទាក់ទង

Image