en     km
en     km

អា​មេ​រិ​ក​គាំទ្រ​របាំ​ផ្សះផ្សារ​ជាតិ​នៅ​កម្ពុជា​ ​    ​

Share

ភ្នំពេញ៖​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​បាន​ប្រកាស​គាំទ្រ​គម្រោង​«​ផ្កាស្លា​ក្រោម​អង្គការ​»​ ដែល​ជា​ប្រភេទ​របាំ​ច្នៃប្រឌិត​បែប​ថ្មី​ដើម្បី​ជំរុញ​ដល់​សន្តិភាព​ និង​ការ​ផ្សះផ្សារ​ឡើង​វិញ​ នៅ​ប្រទេស​កម្ពុជា​។​

women-khmer

​គំ​រោងផ្កាស្លា​ក្រោម​អង្គការ​ បង្ហាញ​ពី​ការ​ជាប់​ទាក់ទង​នឹង​ការ​រៀប​ការ​ដោយ​បង្ខំ​និង​ការ​ទទួល​រង​ហឹ​ង្សា​ផ្លូ​វេ​ភ​ទ​ និង​ហឹ​ង្សា​ជេន​ឌ័​រ​ ដោយសារ​ពួក​ខ្មែរក្រហម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​ កម្មវិធី​នេះ​មាន​បំណង​ជួយ​ផ្សះផ្សារ​អ្នក​រួច​ជីវិត​ពី​ការ​ចាប់បង្ខំ​អោយ​រៀប​ការ​ដោយ​ពួក​ខ្មែរក្រហម​ ហើយ​មានការ​ទាក់ទង​នឹង​តុលាការ​កាត់ក្តី​ខ្មែរក្រហម​នៅ​កម្ពុជា​ (ECCC)​ ដែល​កំពុង​កាត់ក្តី​ចំពោះ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ និង​បទឧក្រិដ្ឋ​សង្គ្រាម​ដែល​ត្រូវ​បាន​ចោទ​ទៅ​លើ​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម​ ដែល​កំពុង​មានជីវិត​។​

​គម្រោង​«​ផ្កាស្លា​ក្រោម​អង្គការ​»​ នេះ​ត្រូវ​បាន​គ្រប់គ្រង​ ដោយ​អង្គការ​កម្ពុជា​ចំនួន​ ៤​ គឺ​អង្គការ​បណ្ឌិតសភា​សិល្បៈ​ខ្មែរ​ អង្គការ​ក្តី​ករុណា​ មជ្ឈមណ្ឌល​បុប្ផា​ណា​ និង​អង្គការ​ Transcultural​ Psychological​ Organization​ (TPO)​ ។​

​ទីភ្នាក់ងារ​ USAID​ នឹង​ផ្តល់​ថវិកា​សំរាប់​ការ​សំដែង​ល្ខោន​ ការ​និទានរឿង​ផ្ទាល់មាត់​ ការ​ពិភាក្សា​គ្នា​ក្នុង​សហគមន៍​ និង​ពិ​ព័រ​ណ៌​ចល័ត​។​ រួម​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត​ ទីភ្នាក់ងារ​ USAID​ និង​ក្រុម​អង្គការ​ទាំងនេះ​សង្ឃឹមថានឹង​លើកកំពស់​ការ​យល់​ដឹង​របស់​សាធារណជន​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ លើ​ផលវិបាក​នៃ​ហឹ​ង្សា​ជេន​ឌ័​រ​ទៅ​លើ​សង្គម​សព្វថ្ងៃ​។​​

លោកស្រី ​ប្រធាន​ទីភ្នាក់ងារ​ USAID​ ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ “​ការ​គាំទ្រ​របស់​ទីភ្នាក់ងារ​ USAID​ ចំពោះ​គំ​រោងផ្កាស្លា​ក្រោម​អង្គការ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ នៅ​ក្នុង​ការ​ ជួយ​លើកទឹកចិត្ត​ដល់​ការ​ផ្សះផ្សារ​ជាតិ​ នៅ​កម្ពុជា​ តាម​រយៈ​ការ​ចង​ចាំ​ពី​សម័យ​ខ្មែរក្រហម​។​ ការ​ចង​ចាំ​ពី​ ឧក្រិដ្ឋកម្ម​ពី​អតីតកាល​មាន​សារៈសំខាន់​ តែ​ការ​ស្វែងរក​វិធី​សំរាប់​អោយ​សង្គម​មួយ​ដើរទៅ​មុខ​  ហើយ​កសាង​ អនុ​ស្សាវ​ រី​យ៍​ថ្មី​ និង​ល្អ​មាន​សារៈសំខាន់​ចាំបាច់​”៕​

Share

ព័ត៌មានទាក់ទង

Image