តៃវ៉ាន់ ៖ ក្រុមរដ្ឋអាជ្ញានៃដែនដីកោះតៃវ៉ាន់ បានចោទប្រកាន់ អតីតមេដឹកនាំកោះ តៃលំអៀងទៅរកចិនលោក Ma Ying-jeou ពីបទធ្វើឱ្យធ្លាយរឿងសំងាត់ ដោយការលួចថតសំឡេងរបស់ក្រុមប្រឆាំង។
ប្រសិនបើ រកកំហុសឃើញលោក Ma Ying-jeou នឹងមានទោស ៣ឆ្នាំ ។ តែបែបនេះក្ដី លោក Ma បដិសេធថា លោកមិនបានរំលោភច្បាប់ ហើយថា ក្នុងឋានៈលោកជាប្រធានាធិបតី លោកមានសិទ្ធិធ្វើដូចនេះ។តែក្រុមរដ្ឋអាជ្ញាបាននិយាយថា គ្មានច្បាប់ណា ឱ្យមេដឹកនាំធ្វើដូចនេះទេ លើកលែងក្រុមចរកម្ម ទើបមានសិទិ្ធ ហើយ វាជារឿង ពាក់កិច្ចការសន្តិសុខជាតិ។
ពួករដ្ឋអាជ្ញាបន្តថា គេរក ឃើ់ញអតីតប្រធានាធិបតី Ma បញ្ជាឱ្យលួចសំឡេង សន្ទនាគ្នា រវាង សមាជិកសភា បក្ស DPP និងប្រធានរដ្ឋសភា។ រឿងនេះ រដ្ឋអាជ្ញា បញ្ជាក់ថា លោកម៉ាពិតជាបាន រំលោភច្បាប់ ពាក់ព័ន្ធនឹង ការទម្លាយព័ត៌មានឯកជន។ លោក Ma បានបញ្ចប់តំណែងជាប្រធានាធិបតីកោះ តៃវ៉ានៅ ឆ្នាំ២០១៦។ លោកត្រូវបាន ចោទថាជាមេដឹកនាំមានជំហរទៅរកប្រទេសចិន៕BBC