ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មបាននិយាយថា ការនាំចេញសរុប របស់ប្រទេសវៀតណាម រយៈពេល២ខែ ដំបូងនៅឆ្នាំ២០១៧ បាន ២៧ពាន ៣០០លានដុល្លារ ដោយកើនជាង ១៥ភាគរយ ពោលគឺកើនបាន ១ពាន ៣០០លានដុល្លារ។
តាមរបាយការណ៍ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម រយៈពេលពីរខែដើមឆ្នាំ២០១៧ ប្រាក់ចំណូល ១៩ពាន់៧រយលានដុល្លារ នេះបានចូលរួមចំណែកដោយវិស័យវិនិយោគបរទេសក្នុងនោះការផលិតប្រេងឆៅបានកើនឡើង ១៦,៨ភាគរយ ខណៈនៅសេសវិស័យក្នុងស្រុកបានកើនឡើង ១២,២ ភាគរយ។
ស្ថិតិរបស់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មបានបង្ហាញទៀតថា ប្រាក់ចំណូលបានមកពីវិស័យជលផល រក្ខាប្រមាញ់ ទទួលបានប្រាក់ 3,2 ពាន់លានដុល្លារក្នុងខែកុម្ភៈ បានកើនឡើង ៩,៩ ភាគរយបើធៀបកាលពី ឆ្នាំមុនដែលមានចំនួន 11,4 ភាគរយនៃចំនួនសរុប។
តែគួរឲ្យកត់សម្គាល់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំចូលធំបំផុតរបស់វៀតណាមដោយមានកំណើនពីរខែនៃ ១៨.៩ ភាគរយឬ ២១,8 ភាគរយនៃការនាំចេញសរុបរបស់ប្រទេសនេះ។ ប្រទេសដើរក្រោយអាមេរិក គឺទីផ្សារនៃអាស៊ី, សហភាពអឺរ៉ុប, ប្រទេសចិននិងសាធារណរដ្ឋកូរ៉េ៕ ប្រភព:Vietnam Net