en     km
en     km

យុវជន​ Gambia​ សម្រុក​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​ខ្លួន​វិញ​ក្រោយ​ពី​របប​ផ្ដាច់​ការ​ត្រូវ​បញ្ចប់​

Share

​ពលករ​ចំណាកស្រុក​នៃ​ប្រទេស​ Gambia​ បាន​សម្រុក​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​ បន្ទាប់​ពី​ជន​ផ្ដាច់​ការ​ យ៉ា​យ៉ា​ ចា​មេស​ ត្រូវ​បាន​ប្រជាជន​ទម្លាក់​ពី​តំណែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៦​។​

gam

​តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​នៃ​ប្រទេស​ Gambia​  Quartz​ Africa​  យ៉ាងតិច​ពលករ​ចំណាកស្រុក​នៃ​ប្រទេស​ Gambia​ ប្រហែល​ជាង​ ១​ពាន់​នាក់​បាន​ត្រឡប់​ចូល​ប្រទេស​វិញ​ដោយ​ពួក​គេ​បាន​ទៅ​ធ្វើ​ការងារ​ ជ្រ​កោន​នៅ​ប្រ​ទស​ជិតខាង​។​ កាលពី​ថ្ងៃ​ម្សិលមិញ​ពលរដ្ឋ​ Gambia​ ភាគច្រើន​ជា​យុវជន​ប្រមាណ​ ៣០០​នាក់​ បាន​ត្រឡប់​មក​ប្រទេស​វិញ​ ដោយ​ពួក​គេ​ធ្វើ​ការងារ​ នៅ​ប្រទេស​ អេ​ហ្ស៊ី​ប​ និង​លី​ប៊ី​។​

​សេចក្ដីរាយការណ៍​របស់​ប្រភព​ដដែល​នេះ​បញ្ជាក់​ថា​ ប្រជាជន​ Gambia​ ដែល​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​មាន​ប្រមាណ​ជិត​ ១០​ភាគរយ​ ក្នុង​ចំណោម​ប្រជាជន​ជាង​ ២​លាន​នាក់​។​ ភាគច្រើន​ពួក​គេ​បាន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា​ ប្រទេស​លី​ប៊ី​ អេ​ហ្ស៊ី​ប​ ហ្សេ​នេ​ហ្គា​ល់​ នី​ហ្សេ​រី​យ៉ា​ និង​ខ្លះ​ទៀត​រហូត​ដល់​ទៅ​ទ្វីបអឺរ៉ុប​។​

​ពួក​គេ​ទាំងនោះ​បាន​ប្រាប់​សារព័ត៌មាន​ថា​ ពួក​គេ​បាន​សម្រេច​វិល​ចូល​ប្រទេស​ខ្លួន​វិញ​នេះ​គឺ​ ដើម្បី​ចង់​មក​ជួយ​ការងារ​ក្នុង​ប្រទេស​ក្រោយ​ពី​ជន​ផ្ដាច់​ការ​ យ៉ា​យ៉ា​ ចា​មេស​ ដែល​បាន​កាន់​អំណាច​ ២២​ឆ្នាំ​ ពោ​ពេញ​ដោយ​ការ​រំលោភសិទ្ធិ​មនុស្ស​ត្រូវ​បាន​ប្រជាជន​បោះ​ឆ្នោត​ទម្លាក់​ កាលពី​ថ្ងៃ​ទី​០១​ ធ្នូ​ ឆ្នាំ​២០១៦​ ដែល​បច្ចុប្បន្ន​មេដឹកនាំ​ថ្មី​ គឺ​លោក​ អា​ដា​ម៉ា​ បា​រ៉ូ​ ដែល​ទទួល​បានការ​គាំទ្រ​ពី​សហគមន៍​អន្ដរជាតិ​ដោយសារ​តែ​លោក​បាន​ជាប់​ឆ្នោត​តាម​រយៈ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​។​

​បន្ទាប់​ពី​លោក​ ចា​មេស​ ចាក​ចេញពី​តំណែង​គេ​សង្កេត​ឃើញ​ជន​ ភៀសខ្លួន​ដែល​រង​ទុក្ខ​បុក​ម្នេញ​ដោយសារ​ការ​គ្រប់គ្រង​ លោក​ ចា​មេស​ បាន​ត្រឡប់​ចូល​ប្រទេស​វិញ​ ហើយ​ស្រប​ពេល​នោះ​អ្នកទោស​នយោបាយ​រាប់​សិប​អ្នក​ក៏​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​។​  

​ក្រោយ​ពី​ការ​បញ្ចប់​អំណាច​ផ្ដាច់​ការ​នៅ​ Gambia​ សហគមន៍​អន្ដរជាតិ​ចាប់ផ្ដើម​ផ្ដល​ជំនួយ​ឲ្យ​ប្រទេស​នេះ​ឡើង​វិញ​មាន​ដូច​ជា​សហភាព​អឺរ៉ុប​ សហគមន៍​សហភាព​អាហ្វ្រិក​ សហរដ្ឋអាមេរិក​។​ សហភាព​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ ៥០០​លាន​ដុល្លារ​ ស្រប​ពេល​ដែល​ វិនិយោគ​ទុក​បរទេស​ក៏​ចាប់ផ្ដើម​ដាក់​ទុក​រកស៊ី​នៅ​ប្រទេស​ អតីត​ របប​ផ្ដាច់​ការ​នេះ​ឡើង​វិញ​ផង​ដែរ​។​

​សូម​ជម្រាប​ថា​ លោក​ចា​មេស​ ត្រូវ​បាន​ បង្ខំ​និរទេស​ខ្លួន​ទៅ​នៅ​ប្រទេស​ ហ្គី​នេ​ កាលពី​ថ្ងៃ​ទី​២១​ មក​រា​ ឆ្នាំ​២០១៧​ ដោយ​ កងទ័ព​សហភាព​អាហ្វ្រិក​ ដែល​គាំទ្រ​ ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​  លោក​ទៅ​នៅ​ប្រទេស​ហ្គី​នេ​ ដោយ​នាំ​យក​ទៅ​ជាមួយ​ លុយ​ ១១​លាន​ ៤​សែន​ដុ​លា្ល​រ​ ដែល​លោក​លួច​ពី​ឃ្លាំងប្រាក់​របស់​រដ្ឋ​៕​ ប្រភព​:Quartz​ Africa​ 

Share

ព័ត៌មានទាក់ទង

Image