ទីក្រុងហាណូយ ៖ ប្រទេសវៀតណាមកាលពីថ្ងៃចន្ទទី បានទាមទាឲ្យប្រទេសចិនបញ្ឈប់ការ បញ្ជូននាវាកម្សាន្តមកសមុទ្រភាគខាងត្បូង ជាការឆ្លើយតបចំពោះវិធានការថ្មីបំផុតរបស់ក្រុងប៉េកាំង ក្នុងការប្រកាសអំពី យុទ្ធសាស្ត្រផ្លូវទឹករបស់ខ្លួនដ៏ចម្រូងចម្រាស់នេះ។
នាវាកម្សាន្តរបស់ប្រទេសចិនដែលផ្ទុកអ្នកដំណើរប្រហែលជា ៣០០ នាក់ បានធ្វើដំណើរកម្សាន្តទៅដល់កោះដែលមានជម្លោះ ប៉ារ៉ាសែល កាលពីដើមខែនេះ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក លីហៃបិញ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រយទ័រ ថា វៀតណាម ទាមទារយ៉ាងដាច់ខាត ឲ្យប្រទេសចិនគោរពនូវអធិបតេយ្យភាពរបស់ខ្លួន ជុំវិញនូវកោះ ប៉ារ៉ាសែល និងគោរពច្បាប់អន្តរជាតិ ដោយត្រូវបញ្ឈប់ការធ្វើសកម្មភាពនាវាចរណ៍របស់ខ្លួន។ លោក លីហៃបិញ៖«សកម្មភាពនោះគឺជាការបំពានយ៉ាងខ្លាំងខ្លារ ទៅលើរអធិបតេយ្យភាពរបស់ប្រទេសវៀតណាម និងច្បាប់របស់អន្តរជាតិ។»
ប្រទេសចិនបានអះអាងថា ៩០ ភាគរយនៃសមុទ្រភាគខាងត្បូង នៅប្រជុំកោះ ប៉ារ៉ាសែល គឺសម្បូរទៅដោយ ថាមពលសក្តានុពល។ ជំលោះតំបន់ មានប្រទេសច្រើនទៀត ក៏បាន ប្រកាសថា ជាផ្នែកមួយរបស់ពួកគេ។ ប្រទេសទាំងនោះមាន ដូចជាប្រទេស ព្រុយនេ ម៉ាឡេស៊ី ហ្វ៊ីលីពីន វៀតណាម និង តៃវ៉ាន់។ ពួកគេបានដាក់បណ្តឹងទាមទារ ផ្នែកខ្លះនៃការនៃតំបន់នោះ។ តំបន់សមុទ្រចិនខាងត្បូងជាផ្លូវនាវាចរណ៍ ដ៏សំខាន់ ដែលអាចរកចំណូលបាន ៥០០ ពាន់លានក្នុង ១ ឆ្នាំៗ។
ប្រទេសដែលប្រកួតប្រជែងដើម្បីការពារ ការទាមទាររបស់ពួកគេ បានលើកទិកចិត្តប្រជាជនឱ្យទៅរស់នៅលើ កោះជម្លោះប៉ារ៉ាសែលនៅសមុទ្រភាគខាងត្បូង។ នាវាដំណើរកម្សាន្តរបស់ចិនលើតំបន់ជម្លោះ ប៉ារ៉ាសែល នៅសមុទ្រភាគខាងត្បូង បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៣៕
ប្រភព:Reuters