វៀតណាម៖ មន្ត្រីវៀតណាមប្រចាំច្រកទ្វារព្រំវៀតណាម-កម្ពុជា បានចាប់ខ្លួនជនសង្ស័យជនជាតិកម្ពុជាមួយរូប ដោយសង្ស័យថា បានរត់ពន្ធមាសខុសច្បាប់ចូលទៅកាន់ប្រទេសវៀតណាម។
លោក ហេវ ង៉ូ ហូ(Huỳnh Ngọc Hồ) ប្រធាននាយកដ្ឋានគយនៅច្រកទ្វារព្រំដែន Tinh Bien បាននិយាយថា ជនសង្ស័យរូបនេះ មានឈ្មោះថា វួច ហៀ ជនជាតិកម្ពុជា ភេទស្រី វ័យ៦០ឆ្នាំ រស់នៅស្រុកគីរីវង្ស ក្នុងខេត្តតាកែវ ប្រទេសកម្ពុជា។
កាលពីព្រឹកថ្ងៃសៅរ៍ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងធ្វើដំណើរពីកម្ពុជាចូលទៅទឹកដីវៀតណាម។ មកដល់ច្រកព្រំដែនជនសង្ស័យបានទៅបំ ពេញលិខិតស្នាមអន្តោប្រវេសន៍នៅប៉ុស្តិ៍ព្រំដែន។ បន្ទាប់ពីទទួលបានដំណឹង មន្ត្រីច្រកព្រំដែននៃនាយកដ្ឋានគយវៀតណាម បានឃាតខ្លូនជន សង្ស័យ និងម៉ូតូមួយគ្រឿងរបស់អ្នកស្រី ហើយពិនិត្យរកឃើញ មាស ប្រាំបីគីឡូក្រាមដែលជនសង្ស័យបំរុងរត់ពន្ធចូលទៅកាន់ប្រទេសវៀតណាម។ តាមការឱ្យដឹងមាសចំនួនមាស 8 គីឡូនេះ ស្មើនឹង 100 លានរៀល និងប្រមាណជា 8.5 ពាន់លានដុង ស្មើនឹង 373.000 ដុល្លារ។
ស្ត្រីជាជនសង្ស័យត្រូវបានគេឃុំខ្លួន ចំណែកមាស ម៉ូតូ ទូរស័ព្ទដៃពីរគ្រឿង និងប្រាក់មួយចំនួនត្រូវបានរឹបអូស។ ជនជាប់ចោទបានប្រាប់ក្រុមមន្ត្រីថា នាងបានទិញមាសនៅក្នុងទីផ្សារកម្ពុជា នាំទៅលក់នៅវៀតណាម។ ចំពោះករណីនេះ កំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលិលវៀតណាម។
ប៉ូលីសក្រុង កាំង ធើ(Cần Thơ) ចាប់បានបារីរត់ពន្ធ
ប៉ូលីសវៀតណាម ក្នុងក្រុង កាំង ធើ (Cần Thơ) កាលពីថ្ងៃអាទិត្យបានរឹបអូសបារីរត់ពន្ធខុសច្បាប់ចំនួនជិត 4200 សុងដែលបានបញ្ជូនចេញពីខេត្ត អានយ៉ាង ទៅទីក្រុង Cần Thơ ហើយបារីដែលសមត្ថកិច្ចចាប់បានគឺមានម៉ាក់ Jet និង Hero ។
កងកម្លាំងប៉ូលីសព្រហ្មទណ្ឌ បានទូរស័ព្ទរាយការណ៍ទៅកាន់ប៉ូលីសប្រចាំការនៅលើផ្លូវជាតិ និងផ្លូវរថ ភ្លើង បញ្ឈប់អ្នកបើកបរពីររូបដែលសង្ស័យថា បានដឹកបារីរត់ពន្ធតាមរថយន្តពីខេត្ត អាន យ៉ាង(An Giang)ទៅនាក់ទីក្រុង Can Tho៕
ប្រភព៖ Viet Nam Net