en     km
en     km

សភា​អង់គ្លេស​ អនុម័ត​ឲ្យ​រដ្ឋាភិបាល​ ដកខ្លួន​ចេញពី​​សហភាព​អឺរ៉ុប​

Share

​អង់គ្លេស​៖​ សភា​ប្រទេស​អង់គ្លេស​បាន​អនុម័ត​លើ​សេចក្ដី​ស្នើ​ច្បាប់​មួយ​ ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ចាកចេញ​ទាំងស្រុង​ពី​សមាជិកភាព​នៃ​សហភាព​អឺរ៉ុប​។​

england

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ សេចក្ដី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​បាន​ព្រះមហាក្សត្រ​អង់គ្លេស​ ឡាយ​ព្រះ​ហ​ស្ថ​លេខា​ឲ្យ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គា​រ៍​ ទី​១៤​ មីនា​នេះ​។​ បើ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ហើយ​នោះ​ មាន​ន័យ​ថា​ អង់គ្លេស​នឹង​ដកខ្លួន​ជា​ផ្លូវការ​ពី​សមាជិកភាព​នៃ​សភាព​អឺរ៉ុប​ ដែល​នាំ​ឲ្យ​សហគមន៍​ធំ​មួយ​នេះ​មាន​សមាជិក​តែ​ ២៧​ប្រទេស​ប៉ុណ្ណោះ​។​ តាម​ប្រភព​ដដែល​នេះ​សមាជិក​សភា​ដែល​គាំទ្រ​មាន​ ២៧៤​រូប​ ជំទាស់​មាន​ ១១៨​រូប​។​

​សូម​ជម្រាប​ថា​ អ្វី​ដែល​នាំ​ឲ្យ​សភា​អង់គ្លេស​អនុម័ត​ដូចនេះ​ដោយសារ​តែ​ប្រទេស​នេះ​បាន​ឆ្លងកាត់​ការ​បោះ​ប្រជាមតិ​កាលពី​ចុងឆ្នាំ​២០១៦​ ដោយ​សំឡេង​ ៥០​ភាគរយ​ គាំទ្រ​ឲ្យ​អង់គ្លេស​ដកខ្លួន​ចេញពី​សមាជិកភាព​អឺរ៉ុប​។​ ចំពោះ​រឿង​នេះ​ដែរ​ ប្រទេស​តួ​ក​គី​ ក៏​កំពុង​រៀបចំ​ធ្វើ​ប្រជាមតិ​ដកខ្លួន​ចេញពី​សមាជិកភាព​សហភាព​អឺរ៉ុប​ផង​ដែរ​។​ ប៉ុន្ដែ​ស្ថិត​ក្នុង​ស្ថានភាព​ចម្រូងចម្រាស់​យ៉ាង​ខ្លាំង​៕​ BBC

Share

ព័ត៌មានទាក់ទង

Image