en     km
en     km

នាយក​រដ្ឋមន្ត្រី​ ហូ​ឡង់​ និយាយ​ថា​ យើង​មិន​សុំ​ទោស​ តួ​ក​គី​ ទេ​

Share

​ឡា​អេ​៖​ ជម្លោះ​ការទូត​រវាង​ ប្រទេស​ហូ​ឡង់​ នឹង​តួ​ក​គី​ ហាក់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ ខណៈ​ប្រទេស​តួ​ក​គី​ សន្យា​ថា​ នឹង​សង​សឹង​ ទីក្រុង​ឡា​អេ​ វិញ​ចំពោះ​ការ​ដែល​មិន​ឲ្យ​រដ្ឋមន្ត្រី​ម្នាក់​របស់​ ក្រុង​អង់កា​រ៉ា​ ចូល​ប្រទេស​នេះ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​មួយ​។​

turkei
ខណៈហូឡង់ ហាមឃាត់មិនឲ្យរដ្ឋមន្រ្ដីតួកគី ចូលប្រទេស ប្រជាជនតួកគីរាប់ពាន់នាក់ ចេញតវ៉ា សម្ដែងការខឹងសម្បាប្រទេស ហូឡង់ នៅតួកគី

​នាយក​រដ្ឋមន្ដ្រី​ហូ​ឡង់​ លោក​ Mark​ Rutte​ បាន​និយាយ​ថា​ ទោះជា​លោក​មិន​សុំ​ទោស​តួ​ក​គី​ ក៏​ដោយ​តែ​សង្ឃឹមថា​ តួ​ក​គី​ នឹង​យល់​ថា​ ទីក្រុង​ឡា​អេ​ ធ្វើ​នេះ​គឺ​ឈរ​លើ​ហេតុផល​មួយ​ ហើយ​សង្ឃឹម​ទៀត​ថា​ ភាព​តានតឹង​ផ្នែក​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នឹង​មិន​រីក​ធំ​បន្ដ​ទៀត​ទេ​។​ តែ​យ៉ាងណា​ក៏​ដោយ​ រដ្ឋាភិបាល​តួ​ក​គី​ បាន​ប្ដេជ្ញា​ថា​ ខ្លួន​នឹង​សងសឹក​លើ​ប្រទេស​ ហូ​ឡង់​ វិញ​នៅ​ថ្ងៃ​ណាមួយ​ករណី​នេះ​។​

​វិធាន​ការណ៍​របស់​ប្រទេស​ ហូ​ឡង់​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​តួ​ក​គី​ Recep​ Tayyip​ Erdogan​ បាន​រិះគន់​ប្រទេស​ ហូ​ឡង់​ ថា​ ពេល​ខ្លះ​ច​រិ​ក​ដឹកនាំ​ប្រទេស​គឺ​ដូច​ទៅ​នឹង​ពួក​ ណា​ស៊ី​ស​ ដែល​ការ​រិះគន់​នេះ​នាំ​ឲ្យ​ហូ​ឡង់​ បង្ហាញ​កំហឹង​វិញ​ភ្លាមៗ​ ពោល​គឺ​ការ​មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ដ្រី​របស់​ប្រទេស​តួ​ក​គី​ បាន​ចូល​ប្រជុំ​នៅ​ទីក្រុង​ Rotterdam​ នៃ​ប្រទេស​ហូ​ឡង់​ កាលពី​ថ្ងៃអាទិត្យ​ ទី​១២​ មីនា​ ម្សិលមិញ​។

​ពេល​ដែល​ស្ថានការណ៍​ការទូត​រវាង​ តួ​ក​គី​ និង​ហូ​ឡង់​ កំពុង​តែ​តានតឹង​ខ្លាំង​នាយក​រដ្ឋមន្ដ្រី​ប្រទេស​ហូ​ឡង់​ បាន​អំពាវនាវ​ ឲ្យ​ប្រជាជន​ហូ​ឡង់​ ដែល​កំពុង​នៅ​ប្រទេស​តួ​ក​គី​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​៕

Share

ព័ត៌មានទាក់ទង

Image