ទ្វីបអាហ្វ្រិក៖ អង្គការសហប្រជាជាតិបានព្រមានថា ប្រទេសចំនួន ៤ នៃទ្វីបអាហ្វ្រិក នឹងជួបវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅឆ្នាំ ២០១៧ ដោយសារតែប្រទេសទាំង ៤នោះ ជួបគ្រោះអាសន្នផ្សេងៗ ជាពិសេសគ្រោះធម្មជាតិ។
តាមណ្ដាញផ្សាយព័ត៌មាន BBC ប្រទេសទាំង ៤នេះ មាន យ៉ាមែន សូម៉ាលី សូដង់ខាងត្បូង និងនីហ្សេរីយ៉ា ។ប្រទេសទាំងនេះ កំពុងប្រឈមមុនធ្ងន់ធ្ងរនោះ គឺ ភាពអត់ឃ្លាន ដោយសារភាពរាំងស្ងួត។
ប្រធានភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ O'Brien និយាយថា ប្រជាជនជាង ២០លាននាក់ ភាគច្រើនជាកុមារផងដែរ គឺ ពួកគេអាចស្លាប់ដោយសារតែភាពអត់ឃ្លាន។លោកបានបញ្ជាក់ថា គឺត្រូវការជំនួយជាបន្ទាន់យ៉ាងតិច ៤ពាន់ ៤រយលានដុល្លារ ៕ BBC
Post Views: 258