en     km
en     km

ព្រះមហាក្សត្រ​ថៃ​បញ្ជា​ឱ្យ​លោក​ប្រា​យុទ្ធ​ជួយ​ពលរដ្ឋ​ករណី​រាំង​ស្ងួត​នៅ​ឆ្នាំ​នេះ​

Share

ថៃ៖ ​ព្រះមហាក្សត្រ​ថៃ​ វិ​ជ្ជ​រ៉ា​ ឡុ​ង​កន​ បាន​បញ្ជា​ឱ្យ​នាយក​រដ្ឋមន្ដ្រី​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ យកចិត្តទុកដាក់​ ដោយ​ធ្វើ​យ៉ាងណា​ជួយ​ពលរដ្ឋ​ក្រីក្រ​កុំអោយ​ជួប​គ្រោះថ្នាក់​ដោយសារ​តែ​ភាពរាំងស្ងួត​នៅ​ឆ្នាំ​ ២០១៧​នេះ​ ។​

ព្រះមហាក្សត្រថៃ វិជ្ជរ៉ា ឡុងកន ។
ព្រះមហាក្សត្រថៃ វិជ្ជរ៉ា ឡុងកន ។

​កាសែត​ថៃ​ The​ Nation​ បាន​រាយការណ៍​ថា​ ការ​ព្រួយបារម្ភ​របស់​ព្រះមហាក្សត្រ​គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ព្រះ​អង្គ​កោះហៅ​លោកនាយក​រដ្ឋមន្ដ្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​ មក​សួរនាំ​អំពី​ភាពរាំងស្ងួត​នៅ​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ថៃ​ ដែល​កំពុង​កើត​មាន​។​

លោក​ ឧត្ដមសេនីយ៍​ប្រា​យុទ្ធ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ព្រះមហាក្សត្រ​មានការ​លំបាក​ហា​រា​ទ័យ​ ដោយ​លឺ​ថា​ ប្រជារាស្ដ្រ​ក្នុង​ខេត្ត​ខ្លះ​កំពុង​តែ​ជួប​វិបត្តិ​ ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​ ហើយ​បែរជា​ខេត្ត​ខ្លះ​ជួប​វិបត្តិ​ដោយសារ​ទឹកជំនន់​ទៅ​វិញ​។​

​លោក​ប្រា​យុទ្ធ​ បាន​និយាយ​ថា​ លោក​នឹង​ដឹកនាំ​ក្រុមការងារ​គណៈរដ្ឋមន្ដ្រី​របស់​លោក​ដើម្បី​ចុះ​ពិនិត្យ​ផ្ទាល់​អំពី​ខេត្ត​មួយ​ចំនួន​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ គឺ​ធ្វើ​ទៅ​តាម​ការ​ផ្ដល់​ឱវាទ​របស់​ព្រះមហាក្សត្រ​ ក៏​ដូច​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល​៕​ The​ Nation

Share

ព័ត៌មានទាក់ទង

Image