en     km
en     km

តុលាការ​បង្គាប់ឱ្យ​លោកស្រី​ប៉ាក​​ចាក​ចេញពី​តំណែង​ប្រធានាធិបតី​ករណី​រំលោភ​អំណាច​រដ្ឋ​

Share

កូរ៉េ​ខាងត្បូង​៖​ ​ប្រ​ធានា​ធ​បតី​កូរ៉េ​ខាងត្បូង​ដែល​មានរឿង​អាស្រូវ​បំពាន​អំណាច​រដ្ឋ​ និង​ពុក​រលួយ​ត្រូវ​បាន​តុលាការ​ប្រទេស​នេះ​ បង្គាប់​ឱ្យ​ចាក​ចេញពី​តំណែង​ជា​បន្ទាន់​។​​

park

 

នេះ​ជា​លើក​ដំបូង​នៃ​ប្រទេស​សាធារណរដ្ឋ​ដែល​បណ្ដេញ​ប្រធានាធិបតី​របស់​ខ្លួន​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ ឱ្យ​ចាក​ចេញពី​តំណែង​ ។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ ចៅក្រម​នៃ​តុលាកា​រដ្ឋធម្មនុញ្ញ​បាន​សម្រេច​ជា​ឯក​ច្ឆ័​ន​ តាម​សេចក្ដីសម្រេច​របស់​រដ្ឋសភា​ ដាក់​លោកស្រី​ ប៉ាក់​ គុន​ហេ​ មាន​កំហុស​ដោយសារ​តែ​បណ្ដោយ​ឱ្យ​មានរឿង​អាស្រូវ​ពុក​រលួយ​ និង​បំពាន​អំណាច​រដ្ឋ​ ឋានៈ​ជា​ប្រធានាធិបតី​។​

​ដើមចម​ដែល​ធ្វើ​អោយ​លោកស្រី​ ប៉ាក​ គុន​ហេ​ ជួប​វិបត្តិ​ដូចនេះ​ ដោយសារ​តែ​មិត្តភក្ដិ​របស់​លោកស្រី​ គឺ​ លោកស្រី​ Choi​ Soon-sil​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជម្រិត​ទារប្រាក់​ក្រុមហ៊ុន​ ដែល​យក​តួនាទី​របស់​លោកស្រី​ ប៉ាក់​ ទៅ​ប្រើប្រាស់​ ។​

​លោកស្រី​ ប៉ាក់​ គុន​ហេ​ ចាប់ពី​ថ្ងៃនេះ​តទៅ​បាត់បង់​អភ័យ​ឯក​សិទ្ធ​ ជា​ប្រធានាធិបតី​ ហើយនឹង​មានទោស​បទឧក្រិដ្ឋ​ទៀត​ផង​។​

​សំណុំរឿង​នេះ​ នាំ​អោយ​ប្រជាជន​កូរ៉េ​ខាងត្បូង​ ជា​ច្រើន​ម៉ឺន​សែន​នាក់​បាន​ធ្វើ​បាតុកម្ម​ បណ្ដេញ​លោកស្រី​ចេញពី​តំណែង​ និង​ឈាន​ដល់​ការ​សម្រេច​របស់​សភា​ ដក​ភារកិច្ច​របស់​លោកស្រី​ទាំងស្រុង​។​

​រយៈពេល​ ៦០​ថ្ងៃ​ដោយ​រាប់​ពី​ថ្ងៃនេះ​តទៅ​ ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឡើង​វិញ​៕

Share

ព័ត៌មានទាក់ទង

Image