ឡាវ៖ ប្រទេសឡាវ និង វៀតណាម បានព្រមព្រៀងជាមួយគ្នាថា នឹងស្ថាបនាផ្លូវល្បឿនលឿនមួយខ្សែតភ្ជាប់ទីក្រុងវៀងចន្ទទៅទីក្រុងហាណូយដោយចាប់ផ្តើមនៅឆ្នាំ ២០១៧នេះ។
តាមសារព័ត៌មាន Vietnam Time កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្នុងជំនួបទ្វេរភាគីនៅក្នុងហាណូយកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរ។
តាមប្រភពដដែល រដ្ឋមន្ត្រីក៏បានស្វែងយល់អំពីលទ្ធភាពនៃការប្រើប្រាស់ទុន ដើម្បីស្ថាបនា ផ្លូវល្បឿនលឿននេះ។ តាមគម្រោងផ្លូវនេះ មានប្រវែង ៧០៧គីឡូម៉ែត្រ ដោយចំណាយប្រាក់ស្ថាបនា ៤ពាន់ ៥រយលានដុល្លារអាមេរិក៕ ប្រភព៖ Vietnam Time
Post Views: 267