សហរដ្ឋអាមេរិកបានបញ្ចូនកងទ័ព ៤០០នាក់បន្ថែមទៀតទៅជួយកងទ័ពឧទ្ទាមរបស់ប្រទេសស៊ីរី ដើម្បីកាន់កាប់ទីក្រុង Raqqa ដែលពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមកំពុងគ្រប់គ្រង។
តាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ BBC កងទ័ពអាមេរិកទាំងនោះ មានកងទ័ព ម៉ារីន និងទ័ពថ្មើរជើងបំពាក់ដោយកាំភ្លើងត្បាល់ ។ការវាយប្រយុទ្ធគ្នារយៈពេលចុងក្រោយនេះ នៅតំបន់ Raqqa បានបណ្ដាលឱ្យជនស៊ីវិល ២០នាក់ស្លាប់ ក្នុងនោះភាគច្រើនជាកុមារ ។
រដ្ឋមន្ដ្រីការបរទេសអាមេរិក Rex Tillerson បាននិយាយថា លោកត្រៀមបើកការចរចាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វះស្វែងរកជំនួយមនុស្សធម៌ ជួយជនភៀសខ្លួនស៊ីរី ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា សន្និសីទនេះ នឹងមានប្រតិភូ ៦៨ប្រទេសរួមនិងអង្គការអន្ដរជាតិផងដែរ ដែលត្រូវអញ្ជើញមកចូលរួម ហើយសន្និសីទនេះ នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី ២២ មីនា នៅទីក្រុងវ៉ាស៊ិនតោន ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Mark Toner និយាយថា លោករដ្ឋមន្ដ្រី Rex Tiller sonនឹងថ្លែងអំពីការចូលពាក់ព័ន្ធរបស់អាមេរិកដើម្បីប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធ IS នៅប្រទេសស៊ីរី ៕BBC