ភូមា៖ យ៉ាងហោចណាស់មនុស្ស ២ម៉ឺននាក់បានរត់ភៀសខ្លួនចូលទៅប្រទេសចិន បន្ទាប់ពីមានការវាយប្រយុទ្ធគ្នា រវាងពួកឧទ្ទាមជនជាតិដើម និងកងទ័ពរដ្ឋាភិបាលភូមា។
ក្រសួងការបរទេសចិនបាននិយាយថា ពលរដ្ឋទាំងនោះកំពុងតែខ្វះការជួយឧបត្ថម្ភ ផ្នែកមនុស្សធម៌ ។នៅក្នុងការវាយប្រហាររវាងកងទ័ព និងពួកឧទ្ទាមរយៈពេល ១សប្ដាហ៍មកនេះ បានបណ្ដាលឱ្យមនុស្សយ៉ាងតិច ៣០នាក់ស្លាប់ ។
នៅប្រទេសភូមា មានកុលសម្ព័ន្ធផ្សេងៗគ្នាជាច្រើន ហើយក្នុងនោះកុលសម្ព័ន្ធឧទ្ទាមកាឈិន កុលសម្ព័ន្ធការ៉េន និងកុលសម្ព័ន្ធសាន ដែលគេថា ជាជនជាតិដើមភាកតិចន បានផ្ទុះសង្គ្រាមជាមួយកងទ័ពរដ្ឋាភិបាលរយៈពេល ជាច្រើន ទសវត្ស មកហើយ។
កុលសម្ព័ន្ធទាំងនេះ ទាមទារបំបែករដ្ឋចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាល ទីក្រុងយ៉ានហ្គន ៕BBC