en     km
en     km

កូរ៉េ​ខាងត្បូង​៖​តុលាការ​រដ្ឋធម្មនុញ្ញ​នឹង​ចេញ​សាលដីកា​ ករណី​លោកស្រី​ប៉ាក​នៅ​ស​ប្ដា​ហ៍​នេះ​

Share

​តុលាការ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​កំណត់​ចេញ​សាលដីការ​សំណុំរឿង​លោកស្រី​ ប្រធានាធិបតី​ប៉ាក​ គុន​ហេ​ នៅ​ថ្ងៃ​សុក្រ​ ស​ប្ដា​ហ៍​នេះ​ ករណី​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​និង​បំពាន​អំណាច​រដ្ឋ​។​


ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គួនហេ។រូបភាពពីReuters
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គួនហេ។រូបភាពពីReuters

​តាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ ចៅក្រម​ ៩​រូប​ និង​ធ្វើការ​វិនិច្ឆ័យ​សំនុំរឿង​លោកស្រី​ ប៉ាក​ គុន​ហេ​ ហើយ​បើ​ចៅក្រម​ភាគច្រើន​កាត់ក្ដី​អោយ​លោកស្រី​ មានទោស​ គឺ​លោកស្រី​ នឹង​ប្រឈម​មុខការ​ដកហូត​អំណាច​ទាំងស្រុង​។​

​តាម​ប្រភព​ដដែល​នេះ​ កូរ៉េ​ខាងត្បូង​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែធ្នូ​ ចុងឆ្នាំ​នេះ​ ខណៈ​លោកស្រី​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​។

​ក្នុង​សំណុំរឿង​នេះ​ យ៉ាងតិច​មនុស្ស​ ៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​នោះ​មាន​ ប្រធាន​ក្រុមហ៊ុន​ Samsung​ នឹង​ស្ដ្រី​ម្នាក់​ជា​មិត្តភក្ដិ​របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ ដែល​រដ្ឋ​អាជ្ញា​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​អំណាច​ប្រធានាធិបតី​ក្នុង​ការ​បង្កើត​មូលនិធិ​មនុស្សធម៌​ ៕​

 

 

Share

ព័ត៌មានទាក់ទង

Image