ខេត្តកណ្ដាល៖ ល្ខោនដែលជាសិល្បៈបុរាណខ្មែរមិនសូវជាមានអ្នកចាប់អារម្មណ៍នោះ ត្រូវបានក្រុមយុវជនមួយក្រុមមូលមតិគ្នា បង្កើតជាកម្មវិធីបុណ្យល្ខោនខ្មែរឡើងនៅឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រយៈពេល ៣ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែមីនា។ នេះបើតាមសេចក្ដីរាយការណ៍មួយដែលវិទ្យុស្ដ្រីទទួលបាន។
តាមសេចក្ដីរាយការណ៍ដដែលនោះ បុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជនដែលធ្វើឡើងរយៈពេល ៣ថ្ងៃនេះ គឺ ស្ថិតនៅទីតាំងត្បូងពេជ្រ ឃុំវិហាសួគ៌ ។
បុណ្យល្ខោនខ្មែរដែលត្រូវបង្ហាញជូនសាធារណៈជនទស្សនានោះ មានបីទំរង់ក្នុងនោះមានល្ខោនបាសាក់ ល្ខោននិយាយ និងល្ខោនយីកេ ។
ក្រៅពីការបញ្ចាំងល្ខោន និងការប្រកួតកីឡាហើយនោះ ក៏នូវមានការប្រណាំង សេះ ក្របី ឡាន និង ម៉ូតូ រួមទាំងការតាំងបង្ហាញផលិតផលនឹងការបោះជំរុំ ផងដែរ៕