en     km
en     km

សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​បា្រប់​លោក​ ​សម​ ​រង្ស៊ី​​ ​កុំ​ឲ្យ​យក​ពួក​គេ​ជា​ថ្នូរ​​នយោ​បាយ​

Share

Sam-Rainsy-1-e
លោកសម រង្សុី ទៅសួរសុខទុក្ខអ្នកជាប់ពន្ធនាគារ នៅពន្ធនាគារព្រៃសរ (មណ្ឌលអប់រំកែប្រែទី1) កាលពីព្រឹកថ្ងៃ 17 ខែសីហា ឆ្នាំ២០១៥

សមាជិក​ ​និង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១៤​នា​ក់​ ​ដែល​កំពុង​ជាប់​ពន្ធនា​គារ​ព្រៃ​សរ​ ​ប្រាប់​ទៅ​ប្រធា​ន​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​ ​សម​ ​រង្ស៊ី​ ​ឲ្យ​គិត​ពី​បញ្ហា​ជាតិ​ជា​ធំ​ ​កុំ​យក​ពួកគេ​ដោះ​ដូរ​ជា​ថ្នូរ​នឹង​នយោបាយ​ ​ដើម្បី​សេរីភាព​។​ ​ទោះ​បី​យ៉ាង​នេះ​ក្តី​ ​លោក​ ​សម​ ​រង្ស៊ី​ ជឿជាក់​ថា​ ​សកម្មជន​របស់​ខ្លួន​អាច​នឹង​មាន​សេរីភាព​ឡើង​វិញ​នៅ​​ពេល​ឆាប់​នេះ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​សម​ ​រង្ស៊ី​ នៅ​ពេល​ចុះ​ទៅសួរ​សុខ​ទុក្ខ​សកម្មជន​របស់​ខ្លួន​នៅ​ពន្ធ​នាគារ​ព្រៃ​សរ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​ សីហា​ ឆ្នាំ​២០១៥​នេះ​។​

លោក​ ​សម​ ​រង្ស៊ី​ ​មាន​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ​សមាជិក​ ​និង​សកម្មជន​របស់​ខ្លួន​ទាំង​១៤​នាក់​ ​នោះ​នឹង​អាច​មាន​សេរីភាព​ឡើង​វិញ​​ តែ​លោក​​មិន​​ទាន់​បាន​កំណត់​ពេល​វេលា​ជាក់លាក់​នៅ​ឡើយ​ទេ​ ​ដើ​ម្បី​ជួប​ចរ​ចារ​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន​ ​សែន​ ​ជុំវិញ​រឿង​សមាជិក​ និង​សកម្មជន​របស់​ខ្លួន​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនា​គារ​នោះ​។​

សំឡេង៖

បន្ថែម​ពី​លើ​នេះ​ប្រធាន​គណ​បក្ស​ប្រឆំាង​​ ​និង​ជា​ប្រធាន​សំឡេង​ភាគ​​តិច​នៃ​រដ្ឋ​សភា​បាន​​ប្រាប់​ទៅ​​មន្រ្តី​ក្រោម​​ឱ​វាត​របស់​ខ្លួន​ឲ្យ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ដោយ​ប្រុង​ប្រយ័ត្ន​ ​មុន​នឹង​និយាយ​ស្តី​ ​ជាពិសេស​មិន​ត្រូវ​និយាយ​អំពី​ចំនុច​រសើបៗ​នោះ​ទេ​។​ ​ទោះបី​ជា​​លោក​ ​សម​ រង្ស៊ី​មិន​បាន​បញ្ជាក់​អំពី​ចំនុច​រសើប​ជា​អ្វី​ក៏ដោ​យ​ ​ប៉ុន្តែ​ទំនង​ជា​រឿង​រសើប​នោះ​គឺ​ ​បញ្ហា​បោះ​បង្គោល​​ព្រំដែន​កម្ពុជា​ ​វៀតណាម​ ដែល​កំពុង​តែ​មាន​ភាព​ចម្រូង​ចម្រាស់​នៅ​ឡើយ។​

​ឆ្លើយ​នឹង​សំនួរ​របស់​អ្នក​​កាសែត​នៅ​​មុខ​ព​ន្ធនា​គារ​ព្រៃ​សរ​ ​ដែល​សួរ​ថា​តើលោ​ក​ ​សម​ ​រង្ស៊ី​ ​មាន​យុត្ត​សាស្ត្រ​អ្វី​ថ្មី​ ​ដើម្បី​ឲ្យ​មាន​ការ​ ដោះ​លែង​សមាជិ​ក​ ​និង​សកម្មជន​​របស់​​ខ្លួន​ទាំងអស់​នោះ​?​ ​លោក​ ​សម​ រង្ស៊ី​ បាន​ឆ្លើយ​តប​​វិញ​ថា​ ​គណបក្ស​របស់​លោក​ ​អាច​​នឹង​ឈប់​រិះគន់​ចំនុច​​រសើប​ៗ​ ​របស់​បក្ស​កាន់​អំណាច​ ​ដោយ​ងាក​មក​រួបរួម​សាមគ្គី​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ជា​ធំ​។​

សំឡេង៖

នា​ពេល​ថ្មី​ៗ​នេះ​ កំដៅ​នយោបាយ​កម្ពុជា​បាន​ងើប​ឡើង​វិញ​ ​បន្ទាប់​ពី​សកម្មភាព​របស់​តំណាង​រាស្រ្ត​បក្ស​ប្រឆំាង​ចុះ​អង្កេត​បង្គោល​​ព្រំ​ដែន​កម្ពុជា​ ​វៀតណាម​ ​ក្រោយ​មក​ក៏​មាន​ការ​បញ្ជា​របស់​លោក ហ៊ុន​​ សែន​ ​ឲ្យ​តាម​ចាប់​ខ្លួន​សមាជិក​ ​និង​សកម្មជន​របស់​គណបក្ស​ប្រឆំាង​ ដាក់​ពន្ធ​នា​គារ​ព្រៃ​សរ​ជា​បន្ត​បន្ទាប់​។​ ​ជាក់​ស្តែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​អយ្យ​ការ​​អម​​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​ ​បាន​​ចោទ​ប្រកាន់​​លោក​ ​ហុង​ សុខ​​ហួរ​ ​មន្រ្តី​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សម​រង្ស៊ី​ពី​បទ​ប្រព្រឹត្ត​​បទ​ល្មើ​ស​​​ចំនួន​​ ​៣​ រួម​មាន​ ​ការ​ក្លែង​បន្លំ​​ឯកសារ​​សាធារណៈ​ ការ​ប្រើ​ប្រាស់​​ឯកសារ​​សាធារណៈ ការ​ក្លែង​ ​និង​​ញុះ​ញង់​​បង្ក​​ភាព​​អានា​​​ធិប​​តេ​យ្យ​​ដល់​​សន្តិសុខ​ តាម​​មាត្រា​ ​៦២៩​,​ ៦៣០​ និង​៤៩៥​ ​នៃ​​ក្រម​ព្រហ្ម​ទណ្ឌ​ ​ដោយ​ដាក់​ពន្ធនា​គារ​ព្រៃ​សរ​បណ្តោះ​អាសន្ន​ ​កាល​ពី​ថ្ងៃ​ទី​១៦​ ​សីហា​ ​ទាំង​មិន​ទាន់​​ដក​​អភ័យ​​ឯក​​សិទ្ធិ​ព្រឹទ្ធ​សភា​នៅ​ឡើយ​។​

Share

ព័ត៌មានទាក់ទង

Image