ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំពិធីសម្តែងសិល្បៈ ដើម្បីកុមារកំព្រាកម្ពុជាចំនួន ៨ មណ្ឌល។
កម្មវិធីសម្តែងសិល្បៈនេះ ក្រោមប្រធានបទ«ភ្នំពេញរាត្រីសប្បុរសធម៌» នៅថ្ងៃទី ១១ មីនា នៅពហុកីឡាដ្ឋានជាតិអូឡំាពិក។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង រៃអង្គាស សម្ភារ ថវិការពីសប្បុរសជនតាម រយៈ លក់ សំបុត្រចូលទស្សនាសិល្បៈសម្តែងនេះ ដើម្បីយកទៅឧបត្ថមដល់កុមារកំព្រា កុមារផ្ទុកមេរោគអេដស៍ កុមារខ្សោយសតិបញ្ញា និងជនចាស់ជរាគ្មានទីពឹង ចំនួន ១៣០០ នាក់ មកពីមណ្ឌលកុមារកំព្រាចំនួន ៨ រួមទំាងសមាគមអភិរក្សស៊ីក្លូ និងមន្ទីពេទ្យគន្ធបុប្ផា។
ការសម្តែងសិល្បៈនេះ ក៏ដើម្បីបណ្តុះស្មារតីយុវជនឲ្យចេះស្រលាញ់ និងថែរក្សាសិល្បៈ វប្បធម៌ និងអត្តសញ្ញាញជាតិ និងបញ្រ្ជាបការយល់ដឹងដល់យុវជនអំពីការធ្វើអំពើល្អ និងការចែករំលែងក្តីស្រលាញ់ទៅមនុស្សជុំវិញខ្លួន និងសង្គមជាតិ៕
Post Views: 376