អាមេរិក៖ ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ ចាប់ផ្ដើមរិះគន់ មេដឹកនាំមួយចំនួនដែលប្រកាន់គោលការណ៍បែបផ្ដាច់ការនិយម និងរំលោភសិទ្ធិមនុស្ស ដោយលោកភ្ជាប់ករណីអតីតជនផ្ដាច់ការនៃប្រទេសហ្គាំមប៊ៀ Yaya Jammeh ។
ក្នុងសុរន្ទកថាប្រចាំសប្ដាហ៍ លោក ដូ ណាល់ត្រាំ បានវាយប្រហារធ្ងន់ៗ ទៅលើអតីតប្រធានាធិបតីប្រទេសហ្គាំមប៊ៀលោក Jammeh ដែលលោកថា ជាមេដឹកនាំរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។
ក្នុងសុរន្ទកថានោះ លោក ដូណាល់ត្រាំ បានព្រមានថា មេដឹកនាំពិភពលោកមួយចំនួនដែលបណ្ដោយឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយការប្រើប្រាស់អំណាចរបស់ខ្លួនមិនគួរបន្ដកាន់អំណាចទៀតនោះទេ ។
លោក Trump បានហៅលោក Jammeh ថា ជាមេដឹកនាំដែលធ្វើអោយប្រជាជនហ្គាំមប៊ៀរងទុក្ខវេទនា ហើយមេដឹកនាំរូបនេះ មិនគួរទទួលបានការគាំទ្រពីប្រជាជននោះទេ។
លោក Jammeh បានឡើងកាន់អំណាចនៅប្រទេសហ្គាំមប៊ៀដោយការធ្វើរដ្ឋប្រហារ ឆ្នាំ ១៩៣៤ ។ក្នុងរយៈពេល ២២ឆ្នាំនៃការកាន់អំណាចនេះ ប្រជាជនហ្គាំមប៊ៀពោរពេញទៅដោយការធ្វើទុក្ខបុកម្នេញរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក Jammeh បច្ចុប្បន្នកំពុងរស់នៅជាមេដឹកនាំនិរទេសខ្លួននៅប្រទេសគីនេ ។លោកត្រូវបានដកហូតអំណាចដោយឆន្ទះរបស់ប្រជាជន តាមរយៈការបោះឆ្នោត កាលពីដើមខែធ្នូ ឆ្នាំ ២០១៦ ៕ JollofNews