en     km
en     km

CLC៖​កម្មការិនី​នៅ​តែ​ទទួល​រង​ការ​បៀតបៀន​កេរ្ដិ៍ខ្មាស​ (​មាន​សំឡេង​)

Share

​ភ្នំពេញ​៖​ ក្នុង​ឱកាស​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ ០៨​ មីនា​ លើក​ទី​១០៦​ ឆ្នាំ​២០១៧​នេះ​ សហជីព​សហភាព​ការងារ​កម្ពុជា​បាន​រៀបចំ​វេទិកា​មួយ​ក្រោម​ប្រធានបទ​ “​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ដ្រី​នៅ​ក្នុង​វិស័យ​ការងារ​”​ ដែល​ប្រព្រឹត្ដ​ឡើង​នៅ​ម​ជ្ឈ​ មណ្ឌល​មង្គល​ឧត្ដម​ រាជធានី​ភ្នំពេញ​ ក្នុង​គោល បំណង​ផ្ញើ​សារ​ទៅ​រាជរដ្ឋាភិបាល​ ឲ្យ​បង្កើន​ការ​ការពារ​សិទ្ធិ​កម្មការិនី​ ឲ្យ​បាន​ខ្លាំង​បន្ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​កម្មការិនី​ភាគច្រើន​នៅ​តែ​រង​ការ​បៀតបៀន​កេរ្ដិ៍ខ្មាស​។

at-ton
លោក អាត់ ធន់ ប្រធានសភាពការងារកម្ពុជា

​ថ្លែង​ក្នុង​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​លើក​ទី​១០៦​ ថ្ងៃ​ទី​០៨​ មីនា​ ឆ្នាំ​២០១៧​នេះ​លោក​ អាត់​ ធន់​ ប្រធាន​សភាព​ការងារ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​វេទិកា​នេះ​ មាន​គោលបំណង​ចម្បង​ចំនួន​ពីរ​ ទី​១​ ជា​ការ​ឧ​ទ្ទិ​ដល់​វិ​រៈកម្ម​ករ​ ពិសេស​កម្មការិនី​ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​ទាមទារ​សិទ្ធិ​ និង​ទី​២​ ដើ​ម្ប​ផ្ញើ​សារ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ការពារ​សិទ្ធិ​ស្ដ្រី​ឲ្យ​កាន់តែ​ខ្លាំង​ ខណៈ​បច្ចុប្បន្ន​ស្ដ្រី​ដែល​បំរើ​ការងារ​ក្នុង​រោងចក្រ​ត្រូវ​បាន​ថៅកែ​ ឬ​អ្នកមាន​អំណាច​នៅ​ទីនោះ​បៀតបៀន​ផ្លូវភេទ​ និង​វាយដំ​។​ លោក​បន្ដ​ថា​ នៅ​ពេល​ដែល​កម្មការិនី​ត្រូវ​បាន​ថៅកែ​បៀតបៀន​កេ​រិ៍្ដ​ខ្មាស​ ពួក​គេ​មិន​ហ៊ាន​ទៅ​រក​អន្ដរាគមន៍​ពី​តំណាង​កម្មករ​ ឬ​អាជ្ញាធរ​នោះ​ទេ​ ពីព្រោះ​ពួក​គេ​មានការ​ខ្មាស​អៀន​ និង​បារម្ភ​ខ្លាច​ថៅកែ​បញ្ឈប់​ពី​ការងារ​។​

​លោក​ អាត់​ ធន់​៖«​គាត់​អត់​ហ៊ាន​ប្រាប់​គេ​ទេ​ ព្រោះ​គាត់​ខ្មាស​អៀន​មិត្ដភក្ដិ​ហើយនឹង​ខ្លាច​គេ​ដឹង​កិត្ដិយស់​គាត់​នឹង​បាត់បង់​ឬ​ក៏​ត្រូវ​បញ្ឈប់​ពី​ការងារ​ ហើយ​ជនល្មើស​ហ្នឹង​ចេះ​តែ​បន្ដ​ធ្វើ​ទៅ​ រហូត​ទាល់តែ​រឿង​ហ្នឹង​ធំ​មែនទែន​បាន​គេ​ដឹង​»​។

​ពាក់ព័ន្ធ​រឿង​នេះ​លោកស្រី​ ហេង​ ចិន្ដា​ ប្រធាន​គណៈកម្មាធិការ​យេ​ឌ័​រ​នៃ​សហភាព​ការងារ​កម្ពុជា​មាន​ប្រសាសន៍​ថា​ បញ្ហា​របស់​ស្ដ្រី​នៅ​តែ​បន្ត​កើត​មាន​ ដរាបណា​អាជ្ញាធរ​មិន​ព្រម​អនុវត្ដន៍​តួនាទី​ស្រប​តាម​ច្បាប់​នោះ​ទេ​។​ កន្លង​មក​លោកស្រី​ថា​ ជនល្មើស​មួយ​ចំនួន​តែងតែ​ត្រូវ​បាន​រួចខ្លួន​ បើ​ទោះជា​មាន​ភស្ដុ​តាង​បញ្ជាក់​ថា​ ជន​នោះ​បាន​ប្រព្រឹត្ដ​ការ​បៀតបៀន​ផ្លូវភេទ​ ឬ​រំលោភ​លើ​ស្ដ្រី​ក៏​ដោយ​។​ ទន្ទឹម​នឹង​នេះ​លោកស្រី​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ ធ្វើ​យ៉ាងណា​ អនុវត្ដន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ដើម្បី​បង្ហាញ​ថា​ រដ្ឋាភិបាល​ពិតជា​បាន​ជួយ​ការពារ​ដល់​ស្ដ្រី​ពិតមែន​។​

heng-chenda
លោកស្រី ហេង ចិន្ដា ប្រធានគណៈកម្មាធិការយេឌ័រនៃសហភាពការងារកម្ពុជា

​លោកស្រី​ ហេង​ ចិន្ដា​៖«​ខ្ញុំ​សុំ​សំណូមពរ​ដល់​អាជ្ញាធរ​ ដែល​ពាក់ព័ន្ធ​ និង​រដ្ឋាភិបាល​ជំរុញ​ អនុវត្ដន៍​ច្បាប់​ ធ្វើ​យ៉ាងណា​ឲ្យ​ការ​អនុវត្ដន៍​ច្បាប់​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​ដល់​ស្ដ្រី​ដែល​រង​គ្រោះ​មាន​ជំនឿ​ជឿជាក់​លើ​រដ្ឋាភិបាល​ថា​ ពិតជា​បាន​ជួយ​ដល់​ពួក​គាត់​ពេល​ដែល​ទទួល​រង​គ្រោះ​មែន​»​។

​ទន្ទឹម​នឹង​ការ​មើលឃើញ​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​នេះ​ដែរ​ នៅ​ថ្ងៃ​ទី​០៨​ មីនា​ នេះ​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​ពិធី​ អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ ៨​ មីនា​ លើក​ទី​១០៦​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​  មាន​ប្រសាសន៍​ដោយ​សង្កត់ធ្ងន់​ថា​ គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ ត្រូវធ្វើ​យ៉ាង​បង្កើន​ការ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ឲ្យ​បាន​ស្មើភាព​នឹង​បុរស​ ពិសេស​គឺ​តួនាទី​ស្ត្រី​ក្នុង​ជួរ​ដឹកនាំ​ក្នុង​ស្ថាប័នរដ្ឋ​ ។​ ជាង​នេះ​សម្តេច​ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ត្រូវ​តែ​ធានា​ឲ្យ​បាន​ពី​ការ​ការពារ​ទៅ​លើ​ស្ដ្រី​៕​

Share

ព័ត៌មានទាក់ទង

Image