en     km
en     km

​បុរស​ខ្លាំង​នៅ​ហ្ស៊ិ​ប​បា​វេ​ បញ្ជា​ចាប់ខ្លួន​អ្នកកាសែត ​២ ​នាក់​ករណី​និយាយ​ពី​សុខភាព​របស់​លោក​

Share

យ៉ាងតិច​អ្នក​សារព័ត៌មាន​២​ រូប​ នៃ​ប្រទេស​ Zimbabwe​ ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​តែ​សារព័ត៌មាន​ពួក​គេ​ធ្វើ​អត្ថាធិប្បាយ​ព័ណ៌នា​អំពី​សុខភាព​របស់​ប្រធានាធិបតី​ Robert​ Mugabe​ ថា​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ទើប​ដឹក​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី​។​

ប្រធានាធិបតី Robert Mugabe ។
ប្រធានាធិបតី Robert Mugabe ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ Zimbabwe​ អ្នក​សារព័ត៌មាន​ ២​ រូប​នេះ​ គឺ​ម្នាក់​ជា​បណ្ណាធិការ​ និង​ម្នាក់​ទៀត​ជា​អ្នក​ធ្វើ​សេចក្តីរាយការណ៍​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី​ ០៧​ មីនា​។​ លោក​ Mugabe​ ឆ្នាំ​នេះ​មាន​អាយុ​ ៩៣​ ឆ្នាំ​ លោក​គឺជា​ប្រធានាធិបតី​នៃ​ប្រទេស​ Zimbabwe​ ដែល​បាន​កាន់​អំណាច​ ៣៦​ ឆ្នាំ​។​ សារព័ត៌មាន​របស់​អ្នកការ​សែត​ទាំង​២​រូប​នេះ​ បាន​និយាយ​ថា​សុខភាព​របស់​ប្រធានាធិបតី​អាយុ​ ៩៣​ ឆ្នាំ​រូប​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ដែល​ចាំបាច់​ត្រូវ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ដោយ​ដំបូង​គាត់​ទៅ​ព្យាបាល​នៅ​ទីក្រុង​ ឌុ​យ​បៃ​ ប្រទេស​ អា​រ៉ា​បី​សា​អូឌីត​ ហើយ​ក្រោយមក​មាន​សកម្មភាព​កាន់តែ​ធ្ងន់​ទើប​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី​។​

​លោក​ Robert​ Mugabe​ កាលពី​ថ្ងៃ​ខួបកំណើត​របស់​លោក​ថ្មីៗ​នេះ​លោក​បាន​បញ្ជា​ឱ្យ​គណបក្ស​របស់​លោក​ ZANU-PF​ តែងតាំង​លោក​សម្រាប់​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៨​។​ លោក​ Mugabe​ ធ្លាប់​សន្យា​ថា​លោក​នឹង​បន្ត​កាន់​អំណាច​អស់​មួយ​ជីវិត​។​ Zimbabwe​ ជា​ប្រទេស​ក្រីក្រ​មួយ​នៃ​ទ្វីបអាហ្វ្រិក​៕​

ប្រភព៖ Africa​ Newsday

Share

ព័ត៌មានទាក់ទង

Image