en     km
en     km

កម្មករ​កាត់ដេរ​ត្រូវ​បាន​ហាម​មិន​ឱ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ ខណៈ​នាយក​រដ្ឋមន្ត្រី​កំពុង​ដំណើរការ​ពិធី​នេះ​

Share

​ភ្នំពេញ​ ៖​ សាលា​រាជធានី​ភ្នំពេញ​បាន​ច្រានចោល​សំណើសុំ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​សម្រាប់​កម្មការិនី​កាត់ដេរ​ដែល​មាន​បំណង​ធ្វើ​នៅ​ទីតាំង​រមណីយដ្ឋាន​វត្ត​ភ្នំ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ៨​ មិ​នា​នេះ​។​  យ៉ាងណាមិញ​ ខណៈ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​កំពុង​រៀបចំ​ប្រារព្ធ​អបអរសាទរ​ទិវា​នេះ​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ បាន​យ៉ាង​រលូន​។​

hun-sen-08-03

​លោក​ អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ បាន​ប្រាប់​សារព័ត៌មាន​ថា​ សាលាក្រុង​បាន​ច្រានចោល​សំណើសុំ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ជា​សាធារណៈ​ ដែល​គ្រោង​ធ្វើ​នៅ​ទីតាំង​វត្ត​ភ្នំ​។​

លោក​បន្ត​ថា​ លោក​បាន​ជួល​ទីតាំង​ថ្មី​ ស្ថិត​នៅ​បុរី​មង្គល​ឧត្តម​ ក្នុង​ខ័​ណ្ឌ​មាន​ជ័យ​ជំនួស​វិញ​ ដើម្បី​ប្រារព្ធ​ទិវា​នេះ​ ដោយ​មិន​ចង់ឱ្យ​មានការ​ប្រឈម​ជាមួយ​កម្លាំង​សមត្ថកិច្ច​។​

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បានឱ្យ​ថា​ សម្តេច​ និង​ភរិយា​ នឹង​ចូលរួម​ប្រារព្ធ​ទិវា​នេះ​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​។

​សូម​ជំរាប​ថា​  ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ​ចាប់ផ្តើម​ប្រារព្ធ​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩០៩​ ហើយ​ទិវា​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​កូដកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​ ក្នុង​ទាមទារ​សិទ្ធិ​សេរីភាព​ការងារ​ និង​ប្រាក់បៀវត្សរ៍​សមរម្យ​៕

Share

ព័ត៌មានទាក់ទង

Image