en     km
en     km

CPP​ ទាមទារ​ CNRP​ កែសម្រួល​ខ្លឹមសារ​គោលនយោបាយ​ «​ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​ 

Share

ភ្នំពេញ៖ ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ បាន​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កែតម្រូវ​ខ្លឹមសារ​«​ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​។​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​បកស្រាយ​ថា​ គោលនយោបាយ​នេះ​ជា​ខ្លឹមសារ​ពាក្យស្លោក​ មិនមែន​ខ្លឹមសារ​នយោបាយ​ឡើយ​។​ 

លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា (ឆ្វេង), លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ​ជាតិ(ស្តាំ)។
លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា (ឆ្វេង), លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ​ជាតិ(ស្តាំ)។

​កាលពី​ថ្ងៃ​ទី​ ៦​ មីនា​ គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​ទាមទារ​ឱ្យ​ គណបក្ស​សង្គ្រោះ​ជាតិ​កែតម្រូវ​ខ្លឹមសារ​នេះ​ចេញ​ ដោយ​ចាត់​ទុក​ថា​មាន​ច​រិ​ក​ញុះញុង​បង្កហេតុ​ និង​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ត្រីឃុំ​សង្កាត់​របស់​រដ្ឋ​។​ គណបក្ស​ប្រជាជន​កម្ពុជា​ព្រមាន​ថា​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​កែ​ម្រែ​ខ្លឹមសារ​ទេ​ នឹង​ប្តឹង​ទៅ​តុលាការ​។​

​កាលពី​ថ្ងៃ​ទី​ ២​ ខែ​ មីនា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សមាជ​ដោយ​ ដាក់​ឲ្យ​ប្រើប្រាស់​គោលនយោបាយ​ចំនួន​ ៥​ ចំនុច​។​ ក្នុង​ចំណោម​នោះ​គោលនយោបាយ​មួយ​មាន​ខ្លឹមសារ​«​ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​ ។​

​ទាក់ទិន​ការ​ព្រមាន​របស់​ បក្ស​កាន់​អំណាច​  លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បកស្រាយ​ថា​ខ្លឹមសារ​នេះ​ មិន​ខុសច្បាប់​ឡើយ​។​

​លោក​ យឹ​ម​ សុវណ្ណ​៖ «​ឃ្លាឃ្លោង​ជា​ពាក្យស្លោក​មិនមែន​ជា​សារ​នយោបាយ​ទេ​ ទី​២​ពា​ក្រ​ស្លោក​និង​សំដៅ​លើកទឹកចិត្ត​មេឃុំ​គ្រប់​គណបក្ស​នយោបាយ​ ឲ្យ​ធ្វើការ​បម្រើ​រាស្ត្រ​ ហើយ​ពាក្យស្លោក​ក៏​យើង​បាន​ពី​ប្រជារាស្ត្រ​ដែរ​»​។​

​ចំណែក​អ្នក​ឃ្លាំមើល​កិច្ចការ​បោះ​ឆ្នោត​នៃ​អង្គការ​និ​ច​ហ្វិ​ច​ លោក​ សំ​ គ​ន្ធា​មី​ យល់​ថា​ ខ្លឹមសារ​នេះ​ ដូច​ជា​គ្មាន​ការ​ញុះញុង​ បង្កហេតុ​ និង​ប្រមាថមើលងាយ​មេឃុំ​ ចៅសង្កាត់​នោះ​ទេ​។​

​លោក​ សំ​ គ​ន្ធា​មី​ ៖«​ខ្ញុំ​មើល​ច្បាប់បោះឆ្នោត​ ដូច​ជា​មិន​មាន​លក្ខណៈ​ញុះញង់​ទេ​។​ កុំ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ​គួរតែ​ប្រើ​សារ​អ្វី​ភ្លែ​ង​ពី​និង​ទៀត​ទៅ​»​។​

លោក​បាន​ផ្តល់​អនុសាសន៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​គួរ​សម្របសម្រួល​ខ្លឹមសារ​សមរម្យ​ណាមួយ​អាច​ទទួលយក​បាន​ទាំង​សងខាង​ ដើម្បី​បង្ក​បរិយាកាស​នយោបាយ​មុន​ការ​បោះ​ឆ្នោត​។​

​ប្រទេស​កម្ពុជា​នឹង​មានការ​រៀបចំ​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​៤​ មី​ថុ​នា​ ដោយ​មាន​សង្កាត់​ និង​ឃុំ​ ១៦៤៦ ​ហើយ​ក្រុមប្រឹក្សា​ឃុំ​ ១១៥៧២ ៕​ 

Share

ព័ត៌មានទាក់ទង

Image