en     km
en     km

លោក​ ម៉ៅ​ មុន្នី​វណ្ណ​៖​ ករណី​ដែល​ថា​លួច​ផ្ដល់​ព័ត៌មាន​ឲ្យ​សម្ដេច​ ហ៊ុន​ សែន​ តាម​ WhatsApp​ ទុក​ឲ្យ​សាធារណជន​វិនិច្ឆយ​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ លោក​ ម៉ៅ​ មុនី​វណ្ណ​ មន្ដ្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​០៧​ មីនា​ នេះ​បាន​បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​ឆ្លើយ​តប​នឹង​ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​អះអាង​ លោក​ ម៉ៅ​ មុន្នី​វណ្ណ​ គឺជា​អ្នក​លួច​ផ្ដល់​ព័ត៌មាន​ទៅ​សម្ដេច​ថា​ លោក​ សម​ រ​ង្ស៊ី​ បាន​និយាយ​ថា​ កូនប្រុស​ច្បង​សម្ដេច​ជា​កូន​មេដឹកនាំ​វៀតណាម​ ឡេ​ដឹក​ថូ​។

moa-monyvan

​លោក​ ម៉ៅ​ មុន្នី​វណ្ណ​ ជា​អ្នកតំណាង​រាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​មណ្ឌល​កំពង់ចាម​ មាន​ប្រសាសន៍​ថា​ អ្វី​ដែល​មានការ​លើក​ឡើង​ថា​ លោក​ជា​គិញ​សម្ងាត់​ លួច​ផ្ដល់​ព័ត៌មាន​ឱ្យ​សម្ដេច​ ហ៊ុន​ សែន​ ទាក់ទង​នឹង​ការ​ចោទ​លោក​ សម​ រ​ង្ស៊ី​ និយាយ​បរិហារកេរ្តិ៍​គ្រួសារ​ របស់​នាយក​រដ្ឋមន្ត្រី​ គឺជា​បញ្ហា​មួយ​ ដែល​ទុក​ឲ្យ​សាធារណជន​ ជា​អ្នក​វិនិច្ឆយ​។​

​លោក​ថា​ លោក​សុំ​មិន​ធ្វើការ​ឆ្លើយ​តប​ការ​ឆ្លើយ​ដាក់​របស់​សម្ដេច​ នាយក​រដ្ឋមន្ត្រី​នោះ​ទេ​។​   លោក​ ម៉ៅ​ មុន្នី​វណ្ណ​៖«​ត្រង់​ចំណុច​ហ្នឹង​ខ្ញុំ​សុំ​មិន​ ខ​មេន​ ទេ​ ទុក​ឲ្យ​ប្រជាពលរដ្ឋ​លោក​វាយតម្លៃ​ទៅ​ វា​តម្លៃ​ទៅ​លើ​ WhatsApp​ ដែល​គាត់​បញ្ចេញ​ហ្នឹង​ទៅ​ អ្នកបច្ចេកទេស​គេ​ដឹង​ហើយ​»​។​

​កាលពី​ថ្ងៃ​ចន្ទ​ ទី​៧​ មីនា​ នៅ​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ សម្ដេច​ ហ៊ុន​សែន​ បាន​ព្រលយ​ថា​ អ្វី​ដែល​លោក​បានដឹង​ពី​ការ​វាយប្រហារ​លោក​ដោយ​ លោក​ សម​ រ​ង្ស៊ី​ គឺ​លោក​ ម៉ៅ​ មុន្នី​វណ្ណ​ ជា​អ្នក​លួ​យ​ផ្ដល់​ឲ្យ​។​ សម្ដេច​ថា​ បើ​ដឹង​ហើយ​គឺ​លោក​ ម៉ៅ​ មុន្នី​វណ្ណ​ មិន​អាច​បដិសេធ​ឡើយ​។

​សម្ដេច​ ហ៊ុន​ សែន​៖«​ខ្លឹមសារ​ ម៉ៅ​ មុន្នី​វណ្ណ​ ចង្អុល​ចំ​ឈ្មោះ​ ម៉ៅ​ មុន្នី​វណ្ណ​ ឲ្យ​ ម៉ៅ​ មុន្នី​វណ្ណ​ ចេញ​មក​បដិសេធ​ បើ​ ម៉ៅ​ មុន្នី​ ហ៊ាន​ ខ្ញុំ​នឹង​បញ្ចេញ​សារ​ទាំងអស់​ឆ្លង​ឆ្លើយ​រវាង​ខ្ញុំ​និង​ ម៉ៅ​ មុន្នី​វណ្ណ​»​។​

hun-sen

​ការ​ប្រ​លយ​ព័ត៌មាន​របស់​សម្ដេច​ ហ៊ុន​ សែន​ បន្ទាប់​ពី​ លោក​ ម៉ៅ​ មុន្នី​វណ្ណ​ បាន​សរសេរ​លើ​ ទំព័រ​ហ្វេ​សបុ​ករប​ស់លោ​កថា​ ៖«​ទាំង​ការ​បែកធ្លាយ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ Freshnews​ និង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ សីហា​ ខ្ញុំ​ ម៉ៅ​ មុនី​វណ្ណ​ សូម​បដិសេធ​ចោល​ទាំងស្រុង​ នូវ​ព​ត៌​មាន​បែកធ្លាយ​ ចេញពី​ Fresh​ News​ និង​ Facebook​ សីហា​ គឺជា​ព​ត៌​មាន​ប្រឌិត​ឡើង​ ហើយ​មាន​ច​រិ​ក​បំបែកបំបាក់​សុទ្ធសាធ​»​។

​ទាក់ទិន​ការ​បែកធ្លាយ​ខ្សែអាត់​សំឡេង​ ដែល​សម្ដេច​ ហ៊ុន​ សែន​ បង្គាប់​ឱ្យ​លោក​ កឹ​ម​ សុខា​ វាយប្រហារ​លោក​ សម​ រ​ង្ស៊ី​ ឋានៈ​ជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បក្ស​ប្រឆាំង​នេះ​ ចេញ​សេចក្ដីថ្លែងការណ៍​បកស្រាយ​ដោយ​ចាត់​ទុក​ ជា​ការ​ញុះញង់​បំបែកបំបាក់​ ហើយ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​បក្ស​នេះ​កុំ​យល់​ច្រឡំ​ថា​ ជា​រឿង​ពិត​៕​

Share

Image
Image
Image