en     km
en     km

បទ​សម្ភាសន៍​៖​មន្ត្រី​អា​ដ​ហុ​ក​ខេត្តបាត់ដំបង​ថា​ករណី​រំលោភ​ដីធ្លី​ថយ​ចុះ​នៅ​ពេល​ជិត​បោះ​ឆ្នោត​

Share

បាត់ដំបង​៖​ មន្ដ្រី​ស៊ើបអង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​ក​ លោក​ យិ​ន​ ម៉េ​ង​ លី​ បានឱ្យ​ដឹង​ថា​ បណ្ដឹង​ដែល​សមាគម​អា​ដ​ហុ​ក​ទទួល​បាន​នៅ​អំឡុង​ឆ្នាំ​ ២០១៦​ ក្នុង​ខេត្តបាត់ដំបង​ មានការ​ថយ​ចុះ​។​ លោក​បន្ដ​ថា​ ក្នុង​ឆ្នាំ​ ២០១៦​នោះ​ មាន​សរុប​ ១៥​ពាក្យបណ្ដឹង​ ក្នុង​នោះ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​ ១​ករណី​ បញ្ហា​ដីធ្លី​មាន​ ៥​ករណី​ និង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​របួស​ស្នាម​ មាន​ចំនួន​ ៩​ករណី​។​

មន្រ្ដីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដ ហុកនៅខេត្តបាត់ដំបង លោក យិន ម៉េង លី ។
មន្រ្ដីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដ ហុកនៅខេត្តបាត់ដំបង លោក យិន ម៉េង លី ។

​តាម​កត់​កត់សម្គាល់​របស់​លោក​ មូលហេតុ​នៃ​ការ​ថយ​ចុះ​នេះ​ ដោយសារ​តែ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​ ២០១៨​ ខិត​ជិត​មក​ដល់​ដែល​ធ្វើ​អោយ​អាជ្ញាធរ​និង​អ្នកមាន​អំណាច​ ដែល​គេ​ចោទ​ថា​ បាន​រំលោភ​ដីធ្លី​ បន្ថយ​សកម្មភាព​។​ លោក​ បញ្ជាក់​ថា​ ចំពោះ​តុលាការ​ក៏​បាន​បន្ថយ​ការ​ឃុំខ្លួន​អ្នក​ពាក់ព័ន្ធ​ រឿង​ដីធ្លី​នេះ​ដែរ​។​ តែ​លោក​គិត​ថា​ ក្រោយ​ការ​បោះ​ឆ្នោត​ហើយ​ស្ថានភាព​ ជំ​លោះ​ដីធ្លី​អាច​នឹង​បន្ត​កើនឡើង​វិញ​។​

​ជុំវិញ​ព័ត៌មាន​នេះ​ សូម​នាង​កញ្ញា​លោក​លោកស្រី​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ និង​លោក​ យិ​ន​ ម៉េ​ង​លី​ ដូច​តទៅ​៖


 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image