ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយប្រាប់នាយករដ្ឋមន្ដ្រីជប៉ុន ហ្ស៊ីនស៊ូអាបេ ថា អាមេរិកត្រូវចាប់ដៃជាមួយជប៉ុនជានិច្ចដើម្បីប្រឈមមុខជាមួយនឹងកូរ៉េខាងជើង។ ការបញ្ជាក់អះអាងរបស់ប្រធានាធិបតី ដូណាល់ត្រាំ ធ្វើឡើងតាមរយៈការសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក ហ្ស៊ីនស៊ូអាបេ បន្ទាប់ពីកូរ៉េខាងជើងបានបន្ដបាញ់កាំជ្រូប្លោងចូលដែនទឹកជប៉ុនកាលពីថ្ងៃទី០៦ មីនា ម្ដងទៀត។
តាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ មេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នាថា នឹងចាត់ការប្រឆាំងកូរ៉េខាងជើងដោយសារតែប្រទេសផ្ដាច់ការមួយនេះបានរំលោភសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិ សុខអង្គការសហប្រជាជាតិ។ លោក ដូណាល់ត្រាំ បានបញ្ជាក់ប្រាប់លោក ហ្ស៊ីនស៊ូអាបេ ថា អាមេរិកគាំទ្រជប៉ុន១០០ភាគរយ ដើម្បីការពារខ្លួនទប់ទល់នឹងការឈ្លានពានណាមួយពីសំណាក់កូរ៉េខាងជើង។
កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះកូរ៉េខាងជើងបានបាញ់កាំជ្រូចរំលងទ្វីបចំនួន០៤ គ្រាប់ចូលទៅសមុទ្រជប៉ុន។ ទង្វើរបស់ក្រុងព្យុងយ៉ាង ស្របពេលដែលកូរ៉េខាងត្បូងនិងអាមេរិកបើកប្រតិបត្ដិការសមយុទ្ធប្រឆាំឆ្នាំនៅពេលនេះដែរ។ កូរ៉េខាងជើងបានព្រមានថា បើគ្រាប់ប្លោងណាមួយចេញពីសមយុទ្ធនេះហើយចូលទឹកដីកូរ៉េខាងជើង គឺក្រុងព្យុងយ៉ាងនឹងវាយប្រហារភ្លាម៕ ប្រភព- Reuters